Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​របស់​យុវជន​ម្នាក់​ដែល​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ថា ទៅ​ជួប​សមត្ថកិច្ច​ម្តងៗ​ដូច​ទៅសុំ​ទាន​គេ​ចឹ​ង ខ្ញុំ​សុខចិត្ត​ចោល​ម៉ូតូ ​០១៨ ​ហ្នឹង​ចុះ​

spot_img

​កំពង់ស្ពឺ ​៖ ​លោក ជា ហ៊ាន ដែលជា​ឪពុក​របស់​យុវជន​ម្នាក់​ដែល​បាន​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ បាន​លើកឡើងថា ពិតជា​អសមត្ថភាព​ណាស់ គេ​បុក​កូន​ស្លាប់​ហើយ​ម៉ូតូ​ដែល​តុលាការ​សំរេច​អោយ​ហើយ​យក​មក​វិញ​មិន បាន​ទៅ​ជួប​សមត្ថកិច្ច​ម្តងៗ​ដូច​ទៅសុំ​ទាន​គេ​ចឹ​ង ខ្ញុំ​សុខចិត្ត​ចោល​ម៉ូតូ​០១៨​ហ្នឹង​ចុះ កុំអោយ​សមត្ថកិច្ច​លំបាក​ដោយសារ​យើង យក​ពេលវេលា​អូស​រទេះដឹក​​ទឹក​លក់​យកលុយ​ចិញ្ចឹម​ក្រពះ​វិញ​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​៨​មេសា​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការ​បំភ្លឺ​ជូន​សា ធា​រណៈ​ជន និង​អ្នក​និយម​បណ្ដាញ​សង្គម face book ទាំងអស់​មេត្តា​ជ្រាប ក្រោយ​ហេតុការណ៍​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​លើកំណាត់​ផ្លូវជាតិ​លេខ​៤ កាលពី​ថៃ្ង​ទី​០៤.១២.២០១៨ KM៤១~៤២​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ម៉ាក ហុងដា​សេ ១២៥ សេរី ២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ស្ពឺ 1L.6918​ឈ្មោះ​យី សុភា​ន់ ភេទ​ប្រុស អា យុ ១៨​ឆ្នាំ នៅ​ភូមិ​រំលោង​ប្រ​ភ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយ​កិច្ចសម្របសម្រួល​គ្នា​រវាង​ដើ​ម​បណ្ដឹង​និង​អ្នក បង្ក​បាន​ព្រមព្រៀងគ្នា​ទទួល​សំណង​រដ្ឋប្បវេណី​បញ្ចប់រឿង​និង​យល់ព្រម​ដក​ពាក្យបណ្ដឹង​ចៅក្រម​បានចេញ​ដីកា​បង្គាប់​ក្រោយពី​ភាគី​រងគ្រោះ​បានដាក់​ពាក្យ​ស្នើសុំ​ម៉ូតូ​ដើ​ម្បី​យកទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន រង់ចាំ​សំរេច​អង្គសេចក្ដី​ចប់​ជា​ស្ថា​រព ភាគី​រង​ក្រោយ​បាន​ដីកា​ស្រាប់តែ​កាន់​យកមក​ប្រគល់ជូន​នគរបាល​តែម្ដង ជំនាញ​បាន​ណែនាំ​ថា​ត្រូវតែ​បោះត្រា​រដ្ឋបាល​ដើម្បី​ពិនិត្យថា វត្ថ​តាង​នោះបាន​បញ្ជូនទៅ​តុលាការ​ឬ​រក្សាទុក​នៅ​កន្លែង​ណា​?”​ការពិត​ដីកា​ត្រូវមាន​ដីកាអម​បញ្ជូនមក​រដ្ឋបាល​ត្រង់​”​ភាគី​រងគ្រោះ​មិនបាន​ទៅតាម​ការណែនាំ​នោះទេ​គឺ​បាត់​មិន​ឃើញ​មកវិញ​រហូត​ក្រោយមក​ស្រាប់​តែមាន​ព័ត៌មាន​ថា​ជនរងគ្រោះ​មាន​ដីកា​តុលាការ​ហើយ​បែរជា​នគរបាល​មិន​ព្រមអោយ​វត្ថុតាង ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ដ សូមបញ្ជាក់ថា​ពាក់ព័ន្ធ​ចំណុច​នេះ​នគរបាល​មិនដែល​តឹងតែង​ក្នុង​ប្រគល់​វត្ថុតាង​ឲ្យ​ទៅ​ជនរងគ្រោះ ឬ​ជនបង្ក​ឡើយ ប៉ុន្តែ​ការបញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើន​គឺ​វត្ថុតាង​រក្សាទុក​នៅ​ច្រើន​កន្លែង ពេលខ្លះ​នៅ​សាលាដំបូង​ខេត្ដ ខ្លះទៀត​ក៏មាន​ផ្ញើទុក​នៅ​ទីតាំង​នគរបាល​ផងដែរ ដូច្នេះ​ត្រូវតែ​ធ្វើអោយ​ច្បាស់លាស់​និង​តាម​នីតិវិធី​គឺ​ល្អ តាមរយៈ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ថា​នគរបាល​តឹងតែង​នោះ​គឺ​មិន​ពិត​នោះទេ សូម​សាធារណៈជន​មេត្តា​យល់​និង​ជ្រាប​ជា​ព័ត៌មាន​។

​ជាក់ស្ដែង​ដីកា​បង្គាប់​អោយ​ប្រគល់​វត្ថុតាង​ម៉ូតូ​ជូន​ភាគី​រងគ្រោះ​គឺ​មិនបាន​បញ្ជាក់​ច្បាស់​ថា​នៅ​ស្នងការដ្ឋាន​ឬ​អធិការដ្ឋាន​ក្រុង​.​ស្រុក​នោះទេ​គឺ​បង្គាប់​មក​សមត្ថកិច្ច​ប្រគល់​ជា​បណ្ដោះអាសន្ន​នូវ​វត្ថុតាង​ ​ប៉ុន្តែ​ភាគី​រងគ្រោះ​យល់ថា​បែបបទ​ច្រើន​ទើប​មិន​ព្រម​អនុវត្ដ​នីតិវិធី នគរបាល​ក៏មាន​ការយល់​ដល់​អារម្មណ៍​ក្រុមគ្រួសារ​រងគ្រោះ​ផងដែរ​នៅ​ការបាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រលាញ់ ប៉ុន្ដែ​ក៏​មិនអាច​ថា​ខុស​នោះដែរ ដូច្នេះ​សូម​ការយោគយល់​និង​ព្យាយាម​អនុវត្ដ​អោយ​ត្រូវ​តាម​នីតិវិធី​ជៀសវាង​កំហុស​ធ្លាក់​ទៅ​លើសមត្ថកិច្ច នៅ​ថៃ្ង​ស្អែក​នេះ​ម៉ូតូ​ជា​វត្ថុតាង​និង​ត្រូវបាន​ប្រគល់ជូន​ភាគីរ​ង​គ្រោះ​។​

​ចំណែក​លោក​ប៉ាន់ ខែម​ប៊ុនថន ប្រកាស​ស្វែងរក​ម្ចាស់ Facebook ឈ្មោ ជា ហ៊ាន the Facebook​ មួយ​នេះ​ជាបន្ទាន់ បន្ទាប់ពី​ម្ចាស់ Facebook​មួយ​នេះ​រង​ភាពអយុត្តិធម៌​។ ដោយ​លោក​បាន​សរសេរ​សារ​បង្ហោះ​ថា “​ខ្ញុំ​មានបំណង​ចង់​ជួប​បន្ទាន់​បំផុត​ចំពោះ លោកពូ ជា ហ៊ាន the Facebook​មួយ​នេះ បងប្អូន​ខាង​កំពង់ស្ពឺ​ជួយ​ស្រាវជ្រាវ​ផង បើ​បាន​ដំណឹង​ជួ​យខ​ល​ខ្ញុំ​ដោយ​អនុគ្រោះ​តាម​លេខ​ទូរ​សព្ទ័ 012504222 រឺ​010504222 សូម​អរគុណ​”​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ជិត ៧​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្ដាលមកពី​ឈ្មោះ ឌិ​ង ស៊ុ​ង​ពីង បើកបរ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​របស់​ឈ្មោះ យី សុភា​ន់ បណ្ដាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទៅ​តុលាការ ដោយ​ដកហូត​មួយគ្រឿង​ម៉ាក ZoomerX ជា​របស់​ជនជាតិ​ចិន ដែលជា​ជនបង្ក​ក្នុង​គ្រោះថ្នាក់​ខាងលើ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា C125 ជា​របស់​ជនរងគ្រោះ​។​

​បើតាម​ឈ្មោះ ឌី​ង ស៊ុ​ង​ពីង បាន​បញ្ជាក់ថា នៅ​ថ្ងៃកើតហេតុ ខ្លួន​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​ចំបក់​។ ពេល​ត្រលប់​មកវិញ ក៏បាន​បើក​កូត​ហ្វា និង​បើកភ្លើង​ស៊ីញ៉ូ​ឆ្វេង​ដើម្បី​បត់ ដោយ​មិន​បានឃើញ​ម៉ូតូ​ផ្សេង​ឡើយ​។ ប៉ុន្តែ​នៅពេល​ឆ្លង​មិនទាន់​ផុត​ទ្រូងផ្លូវ​ផង ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត​បើក​ដោយ​ល្បឿន​លឿន​មក​បុក​ជាមួយគ្នា​ពេញទំហឹង បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​នោះ​បាត់បង់​ជីវិត​។​

​ក្រោយពី​ធ្វើ​បុណ្យសព​ចប់សព្វគ្រប់ ឪពុក​របស់​ជនរងគ្រោះ​ដែលមាន​ឈ្មោះ ជា ហ៊ាន បានស្នើ​សុំ​យក​ម៉ូតូ​ត្រលប់មក​ផ្ទះ​វិញ ព្រោះ​វា​ជា​កេរ​មរតក​របស់​កូន ស្រលាញ់​ខ្លាំង​តាំងពី​នៅរស់​។ តុលាការ​ក៏បាន​យល់ព្រម​តាម​ការស្នើសុំ ដោយ​អនុញ្ញាតឱ្យ​លោក ជា ហ៊ាន ជាដើម​បណ្ដឹងរដ្ឋប្បវេណី យក​ម៉ូតូ​ត្រលប់​ទៅវិញ ហើយ​ការសម្រេច​នោះ​ធ្វើឡើង​ដោយ​ចៅក្រម​ស៊ើបសួរ​តាំងពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​។​

​បើតាម​ដីកា​សម្រេច​នោះ បាន​បញ្ជាក់ថា ភាគី​ទាំងសងខាង បាន​ព្រមព្រៀង​លើ​សំណង​រួច​អស់​ទៅហើយ​។ ចំណែក​ដើមបណ្ដឹង​ដែលមាន​លោក ជា ហ៊ាន ជា​ឪពុក ក៏បាន​ដក​ពាក្យបណ្ដឹង​ទាមទារ​សំណង​ទៀត​ដែរ​។ ដូចនេះហើយ ទើប​ចៅក្រម​ស៊ើបសួរ សម្រេច​ប្រគល់​ម៉ូតូ​ដល់​ជនរងគ្រោះ​ដើម្បី​យកទៅ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន តែ​ហាម​លក់ដូរ រហូតដល់​តុលាការ​សម្រេច​ដល់​អង្គ​សេចក្ដី​ជា​ស្ថាពរ​។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​៨ ខែមេសា នៅតែ​មិនអាច​យក​ម៉ូតូ​មកវិញ​បាន ព្រោះតែ​សមត្ថកិច្ច​ហាក់​មិន​អើពើ​សោះ​៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×