Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹបអូស​បាន​ឈើ​ប្រភេទ​លេខ​១ ចំនួន ១១៤​ដុំ នៅ​ឃុំ​ប៉ក់​ញ៉ៃ​

spot_img

​រតនគិរី ​៖ ដោយមាន​ការសម្របសម្រួល​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី នា​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ មិន មេបញ្ជាការ​ស្រុក បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ចំណុច​និយាម​កាលេ​ខ (07.63013.15.21254) ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដោយ​រឹបអូស​បាន​ឈើ​ប្រភេទ​លេខ​១ ចំនួន ១១៤​ដុំ ក្នុងនោះ​ឈើ​ស្រឡៅ ២៣​ដុំ ស្មើនឹង ២,៤៤៩​ម៉ែត្រគូប​, ឈើ​សុ​ក្រំ ៩១​ដុំ ស្មើនឹង ៧,៥៤៩​ម៉ែត្រគូប​។​

​បច្ចុប្បន្ន​វត្ថុតាង​ឈើ ត្រូវបាន​ប្រគល់ជូនរ​ដ្ឋ​បាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×