Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ស្នើ​វៀតណាម​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ដើម្បី​ជួយ​សម្រួល​តម្រូវការ​នា​ពេលបច្ចុប្បន្ន

spot_img

​ភ្នំ​ពេញ ​៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានអនុញ្ញាត​ឲ្យ​លោក LE BIEN CUONG ទីប្រឹក្សា​ពាណិជ្ជកម្ម ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ក្នុងឱកាស​នេះ លោក LE BIEN CUONG បានប្រគល់​ជូន ឯកឧត្តម​រដ្ឋមន្ត្រី នូវ​លិខិត​ជូនពរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ​ជាតិខ្មែរ​។

​ថ្លែង​ក្នុង​កិច្ចពិភាក្សា​ការងារ​នេះ លោក​រដ្ឋមន្ត្រី បានស្នើ​ភាគី​វៀតណាម​ជាពិសេស​លោក​រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សូមជួយ​គាំទ្រ​នូវ​សំណើ​របស់​កម្ពុជា​តាមរ​យៈ​អគ្គិសនី​កម្ពុជា​ឲ្យ​ជួយ​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចំនួន​៥០​មេ​ហ្គា​វ៉ា​ត់​បន្ថែមទៀត​តាម​ច្រក​ចូ​វ​ដុក ដើម្បី​ដោះស្រាយ​នូវ​ការខ្វះខាត​នាពេល​បច្ចុប្បន្ន និង​បានស្នើ​ឲ្យ​វៀតណាម​ប​ន្កើ​ន​ការ​ទំលាក់​ទឹក នៅតាម​បណ្តា​វា​រី​អគ្គិសនី​ទាំង​១៤ ផែ្ន​ក​ខាង​វៀតណាម ដើម្បី​ឲ្យ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ របស់​កម្ពុជា​អាចមាន​ទឹក​បន្ថែម​ក្នុងការ​បង្កើន​ការផលិត​ថាមពលអគ្គីសនី​។ ជា​កិច្ច​ឆ្លើយតប លោក​ទីប្រឹក្សា​ពាណិជ្ជកម្ម បាន​ស្វាគមន៍ ហើយ​នឹងធ្វើ​របាយការណ៍​ការស្នើសុំ​នេះ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​។​

​កិច្ចប្រជុំ​នេះ​ធ្វើ​នៅ​ទីស្តីការក្រសួង​​ថ្ងៃ​ចន្ទ ៨​កើត ខែ​ចែ​ត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩៕​ ដោយ​៖​កូ​ឡាប​

spot_img
×