Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចរាចរណ៍ ដល់​សិស្ស និង​ពលរដ្ឋ នៅ​ខេត្ត​តាកែវ និង​ខេត្ត​ត្បូងឃ្មុំ មុនពេល​ចូល​ឆ្នាំ​ខ្មែរ​

spot_img

​តាកែវ ​៖ ​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ នៃ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ បាន​ចុះ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ មុនពេល​ចូល​ឆ្នាំ​ខ្មែរ​ជូន​ដល់​សិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​ត្បូងឃ្មុំ ដើម្បី កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ និង​ឲ្យ​អ្នកដំណើរ​កាន់តែ​យល់ច្បាស់ ពី​ច្បាប់​ចរាច​រណ៍ កាលពី​ថ្ងៃ​ទី​៨​ខែ​មេសា​ឆ្នាំ​២០១៩ ។​

​លោក គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាច​រណ៍ នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២ នៃ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​បានឲ្យដឹងថា ការចុះ​អប់រំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​និង​សិស្ស​នៅ​តាម​សាលា នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ពួកគេ​បាន​យល់ដឹង​ពី​ច្បាប់​ចរាច​រណ៏ នៅពេល​ធ្វើដំណើរ តាម​ដងផ្លូវ​ត្រូវ​ចេះ​ការពារ​ខ្លួន និង​ទប់ស្កាត់​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ការបាត់បង់​ជីវិត និង​របួស​ធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ​។ លោក​បន្តថា ក្រៅពី​ការអប់រំ​ផ្សព្វផ្សាយ​ដល់​អ្នកធ្វើដំណើរ គម្រោង នូវមាន​បណ្ដុះបណ្ដាល ពី​សុវត្ថិភាព​ចរាច​រណ៍ និង​ជំរុញ​ការចូលរួម​អនុវត្ត​គោរព​ច្បាប់​ចរាច​រណ៍ គឺជា​យុទ្ធសាស្ត្រ​ស្នូល ក្នុង​ការផ្ដួច ផ្ដើម បង្កើត​ចេរភាព នៃ​វប្បធម៌​បើកបរ​ដោយ​សុវត្ថិភាព មាន​ការយោគយល់ អាធ្យាស្រ័យ​ឲ្យ​គ្នា ដើម្បី​គ្រប់ៗ​គ្នា​បាន​ជៀស​ឆ្ងាយ​និង​រួច​ផុត​អំពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក បន្តថា នៅក្នុង​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​អប់រំ​នេះ ក្រុមការងារ​សុវត្ថិភាព​ចរាច​រណ៍ របស់​គម្រោង បាន​បន្ត​ផ្សព្វផ្សាយ អំពី​ចំណេះដឹង​ទាក់ទង​សុវត្ថិភាព​ចរាច​រណ៍ ដល់​អ្នកបើកបរ​គោយន្ត អ្នកជិះ​កង់ និង​ម៉ូតូ​បាន​ជាច្រើន​។ ជាងនេះទៀត​មន្ត្រី​ជំនាញ បាន​បិ​ទស្ទិ​គ័រ​ចំណាំង ដែល​មាន​សារ សុវត្ថិភាព​ទាក់ទង​និង​ការប្រើប្រាស់​ល្បឿន និង​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ផងដែរ​។​លោក​បញ្ជាក់ថា ក្នុង​កម្មវិធី​នេះ ក្រុម​ការងារ​បាន​ធ្វើកា​រហែ​ក្បួន គោយន្ត ម៉ូតូ​និង​កង់ កាត់​តាម​ទីប្រជុំជន សាលារៀន វត្ត​អារាម និង​ភូមិ​ប្រជាពលរដ្ឋ ដោយ​មាន​ការផ្តល់​សារ​អប់រំ​តាមរយៈ​ឧបករណ៍​បំពង​សម្លេង ផ្តោត​លើ​ចំណេះដឹង​អំពី​ល្បឿន គ្រឿង​ស្រវឹង មួក សុវត្ថិភាព ពិសេស​ការគោរព​តាម​ច្បាប់​ចរាចរណ៍​។ លោក​ថា តាមរយៈ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ ពី​សុវត្ថិភាព​ចរាច​រណ៍ ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ក្នុង​ខេត្ត​ខាងលើនេះ នឹង​អាច​រួមចំណែក​ក្នុង​ការកាត់បន្ថយ ចំនួន​អ្នក​ស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម ផែនការ​សកម្មភាព​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​រាជរដ្ឋាភិបាល​បានកំណត់​កាត់បន្ថយ​ចំនួន​អ្នក​បាត់បង់​ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យបាន​៥០%​នា​ឆ្នាំ​២០២០​ខាងមុខ​៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×