Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​គ្រាប់បែក​នៅ​អាហ្គានីស្ថាន ផ្តាច់​ជីវិត​ទា​ហ៊ាន​អា​មេ​រិច ៣​នាក់​

spot_img

​ទា​ហ៊ាន​អា​មេរិ​ចំនួន ៣​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​មាន​ការផ្ទុះ​គ្រាប់បែក​នៅ​តាម​ដងផ្លូវ នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។​

​ទា​ហ៊ាន ៣​នាក់​ផ្សេង​ទៀត​ក៏​បាន​រងរបួស​ផងដែរ​នៅក្នុង​ហេតុការណ៍​នោះ​។ ការផ្ទុះ​កើតឡើង​ក្បែរ​មូលដ្ឋាន​ទ័ពអាកាស Bagram ដែល​ស្ថិតនៅ​ចំងាយ ៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​កា​ប៊ុល​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ណា​តូ​។​

​សូមបញ្ជាក់​ថា ទា​ហ៊ាន​អា​មេ​រិច​ចំនួន​សរុប ៧​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន នៅក្នុង​ឆ្នាំ ២០១៩​នេះ​។ កាលពី​ខែ​មីនា កន្លងទៅ ទា​ហ៊ាន ២​នាក់​បាន​ស្លាប់​។​

​បច្ចុប្បន្ន​អា​មេ​រិច​មាន​ទា​ហ៊ាន​ប្រហែល ១៤.០០០​នាក់​ នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​។​

​កាលពី​ខែ​កុម្ភៈ​កន្លងទៅ បេកសជន​ជាន់ខ្ពស់រ​បស់​អាមេរិច បាន​ជួប​ជាមួយ​សហ​ស្ថាបនិក​នៃ​ក្រុម​តា​លី​បង់ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព និង​បញ្ចប់​ជម្លោះ ដែល​អូសបន្លាយ​អស់​រយៈពេល ១៧​ឆ្នាំ​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ ៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×