Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​អភិបាល​ស្នើ​ដល់​អង្គការ ​សមាគម​ធ្វើ​សកម្មភាព​ដោយ​សេរី​គ្មាន​ការគំរាមកំហែង​និង​មិន​លម្អៀង​

spot_img

ភ្នំពេញ​ ៖ ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ដល់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ធ្វើ​សកម្មភាព​ដោយ​សេរី​គ្មាន​ការគំរាមកំហែង​និង​មិន​លម្អៀង ស្របតាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គោលការណ៍​ណែនាំ​បទបញ្ជា​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។

​លោក​ឃួង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​នានា​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ​ស្ដី​ពី​ភាព​ជា​ដៃគូ​ប្រកបដោយ​ការទទួលខុសត្រូវ​កាល​ពី​ព្រឹក​ថ្ងៃ​ទី 9 ខែ​មេសា​ឆ្នាំ 2019 នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញា បាន​លើកឡើង​ថា​ការបង្កើត​ឲ្យមាន​ច្បាប់​ស្តី​ពី​សមគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គឺ​ក្នុង​គោលបំណង​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការបង្កើត​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​និង​ការពារ​ផលប្រយោជន៍​សាធារណៈ​ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ​និង​មាន​គោលដៅ​កំណត់​បែប​បទ​ទទួល​ស្គាល់​តាម​ផ្លូវច្បាប់​ដល់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឲ្យមាន​បុគ្គ​ល​ភាព​គតិយុត្ត​ព្រមទាំង​កំណត់​ទំនាក់ទំនង​រវាង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយនឹង​អាជ្ញាធរ​សាធារណៈ​ក្នុង​ការអភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​គឺ​មាន​បំណង​ណាមួយ​ក្នុង​ការគាបសង្កត់​កម្រិត​សិទ្ធិសេរីភាព​បុគ្គល​ឬ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការបញ្ចេញមតិ​និង​ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ​សេដ្ឋកិច្ច​សង្គមកិច្ច​វប្ប​ធម៌​ដូច​តែ​មជ្ឈដ្ឋាន​ខ្លះ​បាន​លើកឡើង​នោះ​ឡើយ​។​

​លោក​បាន​លើកឡើង​ថា គិត​ត្រឹម​ឆ្នាំ 2018 កន្លងទៅ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​តម្កល់​សំណុំ​ឯកសារ​និង​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​មាន​សរុប 5523​អង្គភាព​និង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះ​អនុស្សារណៈ​នៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​មាន​ចំនួន 419 អង្គភាព​ក្នុងនោះ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​ដែល​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន 729 អង្គភាព​បាននិងកំពុង​ប្រតិបត្តិការ​សកម្មភាពរ​បស់​ខ្លួន​ដោយ​រលូន​។​ស្របតាម​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការហាមឃាត់​ការរារាំង​ណាមួយ​ឡើយ​។ ជាមួយគ្នា​នេះ​តាមរយៈ​តួលេខ​ខាងលើ​បានបង្ហាញ​ថា​ចំនួន​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​គ្មាន​ការថយចុះ​ដូច​ការព្រួយបារម្ភ​របស់​បុគ្គល​មួយចំនួន​ដែល​ជា​ញឹក​ញាប់​តែងតែ​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន​ពី​ការដាក់កំហិត​លើ​សិទ្ធិសេរីភាព​ក្នុង​ការបង្កើត​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួមទាំង​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះ​ឡើយ​។​

​សម្រាប់​វេទិការ​ពិគ្រោះ​យោបល់​ជាមួយ​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​នានា​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ព្រោះ​តែ​នេះ​គឺជា​លើក​ទី 1 សម្រាប់​ឆ្នាំ 2019 ដឹង​ជា​លើក​ទី 2 ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់ចែង​រៀបចំ​ព្រឹត្តិការណ៍​នេះ​បន្ទាប់ពី​ជំនួប​នៃ​វេទិកា​លើកដំបូង​កាលពី​ថ្ងៃ​ទី 17 ខែ​ឧសភា​ឆ្នាំ 2018 និង​ក្រោយពេល​ដែល​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​បាន​រៀបចំ​វេទិកា​នេះ​ជា​លើក​ទី 2 កាលពី​ថ្ងៃ​ទី 17 ខែ​មករា​ឆ្នាំ 2019 កន្លង​ទៅ​ថ្មីៗ​នេះ​។​

​លោក​ឃួង​ស្រេង បាន​មានប្រសាសន៍​បញ្ជាក់​ថា “​ចំពោះ​ប្រធានបទ​នៃ​អង្គ​វេទិកា យើង​បាន​កំណត់​យក​ប្រធានបទ​ស្ដី​ពី​ភាព​ជា​ដៃគូ​ប្រកបដោយ​ការទទួលខុសត្រូវ​ដែល​ជា​ប្រធានបទ​នេះ​ចង់​សំដៅ​ទៅ​លើ​ទំនាក់ទំនង​ប្រកប​ដោយ​ភាពស្មោះត្រង់​និង​កំណត់​អំពី​ទំនួល​ខុស​ត្រូវ​រវាង​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ធានា​ថា​រាល់​សកម្មភាព​ដែល​យើង​បាន​ធ្វើ​ពិតជា​បាន​គិតគូរ​អំពី​ឧត្តម​ប្រយោជន៍​ជាតិប​ម្រើ​ផលប្រយោជន៍​សាធារ​ណៈ​និង​មិន​ប្រាសចាក​ពី​គោលការណ៍​សណ្ដាប់ធ្នាប់​សាធារណៈ​។ ដូច្នេះ​ក្នុង​ភាព​ជា​ដៃគូ​ប្រកប​ដោយ​ក៏​ការទទួលខុសត្រូវ​យើង​ចាំបាច់​ត្រូវ​មាន​ភាព​ប្រាកដ​និយម​មាន​ទំនុកចិត្ត​គោរព​សិទ្ធិ​គ្នា​គាំទ្រ​គ្នា​និង​យោគយល់​អធ្យាស្រ័យ​គ្នា​ព្រមទាំង​រៀនសូត្រ​និង​ចេះ​ចែករំលែក​បទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក​ដោយ​ភាពស្មោះត្រង់​និង​ឥត​លាក់លៀម​។

​លោក​សង្ឃឹម​ថា​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ​និង​លើកឡើង​នូវ​មតិយោបល​បញ្ហា​ប្រឈម​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ក៏ដូចជា​អនុសាសន៍​ល្អ​ល្អ​ជូន​ដល់​សមាជិក​សមាជិកា​នៃ​អង្គចៅក្រម​មួយ​ដើម្បី​ធ្វើការ​ពិភាក្សា​វែកញែក​ស្វែងរក​ដំណោះស្រាយ​និង​កាលានុវត្តភាព​និង​ភាព​ជា​ដៃគូ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ​សង្គម​ស៊ីវិល​។ រូបភាព​ចូល​ទាំងឡាយ​ដែល​ទទួលបាន​តាមរយៈ​វេទិកា​ពិគ្រោះ​យោបល់​ក្នុង​ឱកាស​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ត្រីវិស័យ​សម្រាប់​តម្រង់​ទិស​និង​ការកែលម្អ​ភាព​អសកម្ម​បំពេញបន្ថែម​ចំនុច​ខ្វះខាត​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដូច​អ្វី​ដែល​យើង​បាន​ធ្វើ​ក្នុង​វេទិការ​ពិគ្រោះ​យោបល់​លើកដំបូង​កន្លងមកហើយ​”​។​

​លោក អភិបាល ក៏​បាន​ស្នើ​ដល់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ក៏​ដូចជា​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​បាន​ចុះ​អនុស្សារណៈ​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ធ្វើ​សកម្មភាព​ដោយ​សេរី​គ្មាន​ការគំរាមកំហែង​និង​មិន​លំអៀង​ស្របតាម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​គោលការណ៍​ណែនាំ​បទបញ្ជា​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។ លោក​អភិបាល ក៏​ស្នើឲ្យ​តំណាង​ដៃគូ​អភិវឌ្ឍន៍​តំណាង​សហគម​ន៍​និង​តំណាង​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​បន្ត​ការឧបត្ថម្ភ​គាំទ្រ​និង​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ការផ្តល់​សេវា​សង្គម​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមកិច្ច​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ក្នុង​ភាព​ជា​ដៃគូ​ប្រកបដោយ​បរិយាប័​ន្ន​និង​ការទទួលខុសត្រូវ​ខ្ពស់​៕​ ដោយ​៖​កូឡាប

      

spot_img
×