Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហ​បុរី​រឹបអូស​ស្រកាពង្រូល ១៤​តោន តម្លៃ​ជិត ៤០​លាន​ដុល្លា​រ

spot_img

​អាជ្ញាធរ​សិង្ហ​បុរី​បានធ្វើការ​រឹបអូស​ស្រកាពង្រូល​ចំនួន ១៤​តោន​ដែល​បំរុង​ធ្វើ​ដំណើរ​តាម​កប៉ាល់​ចេញ ទៅកាន់​ប្រទេស​វៀតណាម​។ ស្រកាពង្រូល​នោះ​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ ៣៨,៧​លាន​ដុល្លា​អា​មេ​រិច​។​

​នៅក្នុង​សេចក្តីប្រកាស មន្ត្រី​គយ​សិង្ហ​បុរី​បាន​ថ្លែងថា ពួកគេ​បាន​ធ្វើការ​ពិនិត្យ​មើល​កុងតឺនឺ​មួយ ដែល​ចូលមក​សិង្ហ​បុរី ពី​ប្រទេស​នី​សេរីយ៉ា ហើយ​បាន​ដាក់​ស្លាក​ថា “​សាចគោ​កក​”​។ ប៉ុន្តែ​នៅពេល​ពិនិត្យមើល ពួកគេ​បាន​ឃើញ​ស្រកាពង្រូល​ដ៏​ច្រើន​ដោយ​ច្រក​ក្នុង​បាវ​ចំនួន ២៣០​បាវ​។​

​ការឆែកឆេរ​នោះ ក៏​បាន​រកឃើញ​ភ្លុក​ដំរី​ដែល​កាត់ និង​ឆ្លាក់​រួច​ទម្ងន់​ជិត ១៨០​គីឡូ​ផងដែរ​។​

​នេះ​គឺជា​ការ​រឹបអូស​បាន​ស្រកាពង្រូល​ដ៏​ច្រើន​បំផុត​។ ទម្ងន់ ១៤​តោន វា​អាច​ស្មើ​នឹង​ដំរី​អាហ្វ្រិច​ពី ២ ទៅ ៣​ក្បាល​។​

​ពង្រូល ស្ថិតក្នុង​ចំណោម​សត្វ​ដែល​មាន​ការរត់ពន្ធ​ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយសារ​មាន​តម្រូវការ​យ៉ាងច្រើនៅ​ក្នុង​ប្រទេស​ចិន និង​វៀតណាម កន្លែង​ដែល​គេ​ប្រើប្រាស់​ពង្រូល ធ្វើ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ហឺត ឬ​មហារីក​ជាដើម​៕

  

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×