Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ពីបទ​រួមភេទ​ជាមួយ​អ​និតិ​ជន​អាយុ​១៣​ឆ្នាំ​និង​មាន​សារធាតុ​ញៀន​

spot_img

​រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពីបទ​រួមភេទ​ជាមួយ​អ​និតិ​ជន អាយុ​១៣​ឆ្នាំ បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៧​វេលា​ម៉ោង​២ នៅក្នុង​ផ្ទះសំណាក់​ផ្ទះ​លេខ​៩B ផ្លូវ​លេខ​៨៦ ភូមិ​ទី​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ឈ្មោះ​លី ថា ហៅ​ប៉ោង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៧៥ ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ចំណែក ជនរងគ្រោះ​ឈ្មោះ ល ស ណ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​។ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​បានធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ឈ្មោះ​លី ថា ជា​លទ្ធផល គឺ វិជ្ជមាន ពោលគឺ​យុវជន​រូ​ន​នោះ​មាន​សារធាតុ​ញៀន​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×