Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញ​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បុរាណ​ចិន​ចំនួន ០៣​ទីតាំង​

spot_img

​ភ្នំពេញ ​៖ ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន អំពី​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បុរាណ​ចិន​ចំនួន ០៣​ទីតាំង ស្ថិតនៅតាម​បណ្តោយ​វិថី​ហ្សា​ដឺ​ហ្គោល (​ផ្លូវ​លេខ​២១៧) ក្នុង​សង្កាត់​អូ​ឬ​ស្សីទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​លោកនាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានឲ្យដឹងថា​ក្នុង​កិច្ចប្រតិបត្តិការនោះ ក្រុម​ប្រតិបត្តិការ​ពិសេស នៃ​គ​.​ប​.​ផ​.​ក បាន​ត្រួតពិនិត្យ និង​ឆែកឆេរ ហើយ​រឹបអូស​បាន​ឱសថ​ខុសច្បាប់​ជាច្រើន​ប្រភេទ មាន​ជាអាទិ៍ ឱសថ​ជំនួយ​ផ្លូវភេទ ឱសថ​បង្កើន​អារម្មណ៍​ផ្លូវភេទ បង្កើន​ភាព​ស្រើបស្រាល (​ថ្នាំសម្រើប​) ឱសថ​មិនបាន​ចុះ​បញ្ញី​ការ គ្មាន​លិខិត​អនុញ្ញាតិ​ឲ្យ​នាំចូល ឱសថ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ឱសថ​ច្រើន​ប្រភេទ​ទៀត​ដែល​ច្បាប់​ហាមឃាត់​៖ ទី​តាំងទី​០១ ផ្ទះ​លេខ​១០២ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូ​ឬ​ស្សីទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ យីហោ ឱសថ​បុរាណ សញ្ញា​ទេវតា សមត្ថកិច្ច​រឹបអូស​បាន ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​២០៧​ប្រភេទ សរុប ៣៣២៧ ប្រអប់​។ ទី​តាំងទី​០២ ផ្ទះ​លេខ​១០៤ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូ​ឬ​ស្សីទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ យីហោ ហាង ឡេង ជី ឱសថ​បូរាណ​ចិន សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​១៨៧​ប្រភេទ និង​ឱសថ​ជំនួយ​ផ្លូវភេទ (​ថ្នាំសម្រើប​) ០១​មុខ ដែល​ក្រសួង​សុខាភិបាល​ហាមឃាត់ សរុប ១,៤៦៥ ប្រអប់​។ ទី​តាំងទី​០៣ ផ្ទះ​លេខ​១០៦ ផ្លូវ​លេខ​២១៧ ភូមិ​០១ សង្កាត់​អូ​ឬ​ស្សីទី​០៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ យីហោ អៀក ងួន លក់​ឱសថ​បូរាណ​ចិន សមត្ថកិច្ច​រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​៦០​ប្រភេទ និង​ឱសថ​ជំនួយ​ផ្លូវភេទ (​ថ្នាំសម្រើប​) ០៩​មុខ​៖ Ye Lang then, ថ្នាំ​លេខ ៦៩, Black Gorilla, 2800Mg, Zegara ពណ៌​បៃតង និង​ពត៌​ផ្ទៃមេឃ​, Max Man, ថ្នាំ​គ្រាប់​ពណ័​លឿង​គ្មាន​ឈ្មោះ​, Jinmaoshiwang និង​The First Classic excited medicine សរុប ២,៥៤៨ ប្រអប់​។​

​សរុប​ទាំង​០៣​ទីតាំង សមត្ថកិច្ច​ចម្រុះ របស់ គ​.​ប​.​ផ​.​ក រឹបអូស​បាន​ឱសថ​បុរាណ​ចិន (​សម័យ​) គ្មាន​ចុះបញ្ជី​ការ ចំនួន​៤៥៤​ប្រភេទ សរុប​៧៣២១​ប្រអប់​។​

​ក្រោយ​ពី​ការត្រួតពិនិត្យ របស់​សមត្ថកិច្ច​ដោយ​មាន​ការឯកភាព​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ផ្អាក​អាជីវកម្ម​ទាំង​០៣​ទីតាំង ជា​បណ្តោះអាសន្ន ហើយ​សមត្ថកិច្ច កំពុង​បន្ត​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×