Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​អគារ​ខ្ពស់ៗ​នៅអា​មេ​រិច​សម្លាប់សត្វ​ស្លាប ៦០០​លាន​ក្បាល ​ជា​រៀងរាល់ឆ្នាំ​

spot_img

​សត្វ​ស្លាប​ប្រហែល ៦០០​លាន​ក្បាល​បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​សហរដ្ឋ​អា​មេ​រិច ដោយសារ​តែ​វា​ហោះ​បុក​អគារ​ខ្ពស់ៗ ជាពិសេស​នៅក្នុង​ទីក្រុង Chicago, Houston និង​ទីក្រុង Dallas​។ នេះ​បើ​តាម​ការស្រាវជ្រាវ​របស់​ស្ថាប័ន Cornell Lab of Ornithology ដែល​មាន​ជំនាញ​សិក្សា​លើ​សត្វ​ស្លាប និង​សត្វព្រៃ​។​

​ដោយសារ​តែ​នៅលើ​អគារ​ខ្ពស់​មាន​បំពាក់​ដោយ​ភ្លើង​សប្ប​និម្មិត ទើប​ធ្វើឲ្យ​សត្វ​ស្លាបមាន​ការច្រឡំ និង​បណ្តាល​ឲ្យ​ពួក​វាហោះ​បុក​ជញ្ជាំង​អាគារ បណ្តាលឲ្យ​របួស និង​ស្លាប់​។ ជញ្ជាំង​ភាគច្រើន​នៃ​អាគារ​ខ្ពស់ៗ​ធ្វើ​ឡើង​ពី​កញ្ចក់ ដែល​អាច​ជា​មូលហេតុ​ធ្វើឲ្យ​ពួក​សត្វ​ទាំងនោះ​មាន​ការច្រ​ឡំ​។​

​ការហោះ​បុក​ជញ្ជាំង​អគារ​ខ្ពស់​នៅ​អា​មេ​រិច ភាគច្រើន​កើតឡើង​ក្នុង​កំឡុង​រដូវរងារ និង​ស្លឹកឈើ​ជ្រុះ ដែល​ក្នុង​រដូវ​ទាំង​ពីរ​នោះ បក្សី​រាប់លាន​ក្បាល​បាន​ធ្វើដំណើរ​កាត់​អា​មេ​រិច ឆ្ពោះទៅ​កាន់​តំបន់​ពួកវា ស្ថិតនៅ​ចន្លោះ​ប្រទេស​កាណាដា និង​អា​មេ​រិច​ឡាទីន​។​

​អគារ​ខ្ពស់ៗ​នៅ​ទីក្រុង Chicago គឺជា​កន្លែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​សត្វ​ស្លាប ក្នុង​រដូវ​ទាំង ២​ខាងលើ ហើយ​កន្លែង​គ្រោះ​ថ្នាក់​បន្ទាប់​គឺក្នុង​ទីក្រុង Houston និង Dallas​។​

​កន្លែង​ទាំងនោះ បាន​សម្លាប់​សត្វ​ស្លាប​ជាច្រើន​ដែល​បាន​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ ដោយ​ការបុក​ជញ្ជាំង​កញ្ចក់រ​បស់​អគារ​។​

​សត្វ​ស្លាប​ក៏​អាច​មាន​ការភ័នច្រឡំ​ផង​ដែរ​ដោយសារ​តែ​នៅ​បង្អួច​អាគារ​មាន​ដាំ​រុក្ខជាតិ​នៅ​ពីក្រោយ ជា​ហេតុ​ធ្វើឲ្យ​សត្វហោះ​ទៅទុំ ដោយ​ពួក​វា​គិតថា​ជា​កន្លែង​ចុះ​ទុំ​មាន​សុវត្ថិភាព​។ ចំណាំង​កញ្ចក់​នៅ​សួនច្បារ និង​តំបន់​កំសាន្ត​ក៏​អាច​បង្ក​ជា​បញ្ហា​ផងដែរ​៕

  

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×