Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​ជីវិត​ដោយ​ចង​-​ក​សម្លាប់​ខ្លួន មាន​ជម្ងឺ​បាក់​ទឹកចិត្ត​ព្រោះតែ​មូលហេតុ​ភរិយា​រត់​ចោល​ទៅ​មាន​ប្រុស​ថ្មី​

spot_img

​ត្បូងឃ្មុំ​ ៖ ​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានទទួល​ព័ត៌មាន​ថា មាន​ពិធី​បុណ្យសព​មួយ​នៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​ជនរងគ្រោះ​ស្លាប់​ដោយសារ​ធ្វើអត្តឃាត (​ចង​-​ក​សម្លាប់​ខ្លួន​) កាលពី​ថ្ងៃ​ទី ០៩ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ៣ និង ០០ នាទី ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ នៅវេលា​ម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី ០៩ ខែ​មេសា ឆ្នាំ ២០១៩ កម្លាំង​ជំនាញ​យើង​បាន​ចុះ​កន្លែង​ហេតុ ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​ពិនិត្យ​លើ​ខ្លួន​សាកសព​ជនរងគ្រោះ​ដោយ​សង្ស័យ​ពាក់ព័ន្ធ​ជាមួយ​ករណី​ឃាតកម្ម ។​

​សាច់ញាតិ​ក្រុមគ្រួសារ​បាន​បំភ្លឺ​ឲ្យ​សមត្ថកិច្ច​យើង​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ហាយ បញ្ញា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ជា​មនុស្ស​ញៀន​ថ្នាំ និង​មាន​ជម្ងឺ​បាក់​ទឹកចិត្ត​ដោយសារ​ប្រពន្ធ​នាំ​កូន​រត់​ចោល​ទៅ​មាន​ប្តី​ថ្មី​ទៀត ។ ហើយ​ក៏​ធ្លាប់បាន​ព្យាយាម​ធ្វើ​អត្តឃាដ​ច្រើនលើក​ច្រើនសារ ប៉ុន្តែ​ត្រូវ​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេលវេលា ។​

​យោង​តាម​ការបំភ្លឺ និង​ការពិនិត្យ​របស់​សមត្ថ​កិច្ច​បានឲ្យដឹង​ថា​មិន​មាន​ស្លាកស្នា​មមួយ​គួរឲ្យគត់សម្គាល់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតក​ម្ម​ឡើយ គឺ​តែ​មាន​ស្នាម​ជាំ​លើ ក រឹត​ដោយ​ខ្សែរ​គោ ដែល​សន្និដ្ឋានបាន​ថា​ស្លាប់​ដោយ​ធ្វើ​អត្តឃាត (​ចង​-​ក​សម្លាប់​ខ្លួន​) ពិតប្រាកដ​មែន៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×