Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តម្កល់​ទុក​សុខភាព​ប្រជាពលរដ្ឋ​គឺជា​កត្តា​ចម្បង​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ទៅ​មន្ត្រី​សុខាភិបាល​ជាច្រើន​រូប​នៅ​ក្នុង​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​បាន​លើកឡើង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​តម្កល់​ទុក​សុខភាព​ប្រជាពលរដ្ឋ​គឺជា​កត្តា​ចម្បង​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស វឌ្ឍនភាព​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​។​

​នៅក្នុង​ពិធី​មាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត​កែ រដ្ឋា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​និង​អស់លោក​លោកស្រី​ជា​ប្រធាន​មន្ទីរពេទ្យ​ប្រតិបត្តិ​ស្រុក ក្រុង មណ្ឌល​សុខភាព​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​ផងដែរ​។​

​លោក​អភិបាលរង​ខេត្ត​ស្វាយរៀង​រូបនេះ​បាន​ថ្លែង​ទៀត​ថា​វឌ្ឍនភាព​ដែល​មន្ទីរ​សុខាភិបាល​សំរេចបាន​នៅ​ក្នុង​ឆ្នាំ​២០១៨​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​នោះ​រួម​ទាំង​ការ​គ្របដណ្តប់​សេវា​គាំពារ​សុខភាព មាតា​និង​ទារក សុខភាព​កុមារ​អត្រា​នៃ​ការចាក់​ថ្នាំ​បង្កា​ជំងឺ​ផ្សេងៗ​កើនឡើង​និង​អត្រា​ធ្លាក់ចុះ​នៃ​ជំងឺ នានា​ព្រមទាំង​ការ លុបបំបាត់​ឱសថ​ក្លែង ក្លាយ​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​ផងដែរ ​។​

​លោក​តូច ប៉ូ​លី​វ៉ា​បាន​បញ្ជាក់ថា​ជុំ​និង​សមិទ្ធផល​ដែល​យើង​សំរេចបាន​ក៏​យើង​នៅ​មាន​ការ​ប្រឈម​ជាច្រើន​ទៀត​ដែល​ត្រូវ​ប្រយុទ្ធ​ប្រឆាំង ដើម្បី​ធ្វើអោយ​វិស័យ​សុខាភិបាល​កាន់តែ​មាន​ភាព​រីកចម្រើន ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ពី​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង​មកលើ ប្រពន្ធ័​សុខាភិបាល​របស់​យើង ធ្វើឲ្យ​វិស័យ​នេះ​រឹតតែ​មាន​តួនាទី​សកម្ម​ថែម​ទៀត​ក្នុង​ការរួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​សុខាភិបាល​បាន​ទទួល​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត​នោះ ទាមទារ​អោយ​មន្ទីរ​សុខាភិបាល ត្រូវមាន​កិច្ច​សហការ​អោយ​ឲ្យបាន​រលូន​ជាមួយ​ស្ថាបន័​ពាក់ពន្ធ័ ជា​ពិសេស​អាជ្ញាធរ ដែនដី​គ្រប់​លំដាប់ថ្នាក់​។​

​ក្នុងន័យនេះ វិស័យ​សុខាភិបាល​សាធារណៈ​និង​ឯកជន​ត្រូវ​ដើរតួនាទី​ជា​ដៃគូរ​អភិវឌ្ឍន៍ និង​ប្រាស្រ័យ​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ទៅ​វិញ​ទៅមក ហើយ​ត្រូវ​ខិតខំ​លុបបំបាត់​ភាពអនាធិបតេយ្យ​លើ​វិស័យ​នេះ ដែល​ជា​ហេតុ​ធ្វើអោយ​ប៉ះពាល់​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​ហើយ​ក្នុងនោះ​មន្ទីរ​សុខាភិបាល​ត្រូវ​ខិតំ​ពង្រឹង​គុណភា​ព​ធនធាន​មនុស្ស​ឲ្យបាន​ខ្លាំងក្លា​ថែម​ទៀត​នៅ​ថ្នាក់​មណ្ឌល​សុខភាព ដែល​ជាក​ម្រឹត​មួយ​នៅ​គៀក​នឹង​ប្រជាពលរដ្ឋ​ជាង​គេ​។​ដូច្នេះ​ត្រូវ​រៀបចំ​បែងចែក​និង​គ្រប់គ្រង​ធនធាន​មនុស្ស​ឲ្យបាន​ល្អ​ដើម្បី​ធានា​ថា​ធនធាន មនុស្ស​គ្រប់​ក​ម្រឹត​បច្ចេកទេស​សម្រាប់​បំរើ​វិស័យ​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​នៅ​គ្រប់ លំដាប់​បណ្តាញ សុខាភិបាល​ទាំង​ទីក្រុង​និង​ជនបទ​៕ ដោយ ៖ ​វ៉ៃកូ​


spot_img
×