Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បក្ខពួក​សរុប ​៣​នាក់ ជួញដូរ​គ្រឿងញៀន

spot_img

​ភ្នំពេញ​៖ ​កម្លាំង​ជំនាញ​​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​​ចាប់ខ្លួនបាន​៣​នាក់ ក្នុងនោះ​​មាន​ម្នាក់​ជា​អាវុធហត្ថ ដែលមាន​តួនាទី​ជា នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ​​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន និង​ដកហូត​ថ្នាំញៀន​មួយចំនួន​។​

​កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​យប់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​បើក​ប្រតិបត្តិការ​ជា​បន្ដបន្ទាប់ ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធការជួញ​ដូរ​គ្រឿងញៀន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់ថា កម្លាំង​របស់​មន្ទីរ​ពិតជា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពិតប្រាកដ​មែន ប៉ុន្ដែ​លោក​មិនទាន់បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ​។ មន្ដ្រី​អាវុធហត្ថ​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ ឈ្មោះ​វរសេនីយ៍ឯក ហោ រ៉ា​ពិ​ណាត តួនាទី​ជា​នាយរង​ការិយាល័យ​ហិរញ្ញវត្ថុ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×