Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ធនាគារ​ម្នាក់ ត្រូវ​ប្ដី​អា​រក​សម្លាប់ ហើយ​ប្ដី​ទៅ​ចងក​ស្លាប់​

spot_img

(​ភ្នំពេញ​) ៖ បុរស​ជា​ប្តី​បាន​អារ​.​ក​សម្លាប់​ប្រពន្ធ ហើយ​បានរ​ត់ទៅ​ចង​.​ក​សម្លាប់ខ្លួន តាម​ក្រោយ ដែល​ស្ថិតនៅក្នុង​ផ្ទះល្វែង មួយកន្លែង ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​បន្សល់ទុក​កូនស្រី​អាយុ​៣​ឆ្នាំ​ម្នាក់ នៅវេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​នេះ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា នៅពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​ចុះទៅ​ទីតាំង​កើត​ហេតុ ។​

​លោក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​បន្ថែមថា ស្ដ្រី​រងគ្រោះ​ដែល​ត្រូវ​ប្ដី​អា​រក​សម្លាប់ បម្រើ​ការងារ​នៅ​ធនាគារ ABA ហើយ​បុរស​ជា​ប្ដី​បម្រើ​ការងារ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​។ មូលហេតុ​ជំ​ហ៊ាន​ដំបូង​ដោយ​យោងតាម​ការសាកសួ​រ​ទៅកាន់​សាច់ញាតិ គឺ​គ្រួសារ​លើ​នេះ​តែងតែ​ឈ្លោះ​គ្នា​ជារឿយៗ ហើយ​រហូតដល់​ប្រពន្ធ​សុំ​លែងលះ ទើប​កើតមាន​ករណីនេះ​តែម្ដង ​៕​ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×