Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា និង​បាន​ស្នើសុំ​សមាជិក​ទាំង​អស់នៃ​គណៈកម្មាធិការ​ជាតិ​មួយ​នេះ បន្ត​ខិតខំ​ជំរុញ​ការអនុវត្ត​ច្បាប់​កម្ម​សិ​ទិ្ធ​បញ្ញា និង​ច្បាប់​ពាក់ព័ន្ធ​វិស័យ​កម្មសិទ្ធិបញ្ញា ឱ្យបាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​ជា​កម្លាំងចលករ​សម្រាប់​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា លើក​ទី​៩ ដែល​រៀបចំឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​០៩ ខែមេសា ឆ្នាំ​២០១៩ លោក​ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ក្រសួង​ទាំង ១៤ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ ដែល​បាន​ប្រឹងប្រែង​សហការ​អនុវត្តន៍​វិស័យ​កម្មសិទ្ធិបញ្ញា​ជាតិ រហូត​ទទួលបាន​លទ្ធផល​ជាទី​គាប់ប្រសើរ និង​បាន​ដាក់ចេញ​ទិសដៅ​ផែនការ ដើម្បី​អនុវត្តន៍​នៅក្នុង​២០១៩ ដោយ​ជោគជ័យ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សមាជិក​ទាំ​ង​អស់ ដែល​បានផ្តល់​ធាតុ​ចូល​សំខាន់ៗ​ដល់​ក្រសួងពាណិជ្ជកម្ម​ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ដើម្បី​ចងក្រង​របាយការណ៍​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​បានកត់សម្គាល់​ពី​កិច្ចប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​បញ្ជ្រាប និង​បញ្ចូល​មុខវិជ្ជា​កម្ម​សិ​ទិ្ធ​បញ្ញា ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់​វិទ្យាល័យ និង​ឧ​ត្ត​មសិ​ក្សា ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស សំដៅ​បម្រើការ​អភិវឌ្ឍ​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​។​

​សូមជម្រាបថា កិច្ចប្រជុំ​ថ្ងៃនេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖ (១)​បូកសរុប​របាយកាណ៍​ស្តីពី​លទ្ធផល​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា ឆ្នាំ​២០១៨ (២)​ពិនិត្យមើល​បញ្ហា​ប្រឈម​ដែល​បាន​អនុវត្ត​កន្លងមក (៣)​កំណត់​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដើម្បី​កៀងគរ​ជំនួយ​ពី​ដៃគូ​អភិវឌ្ឍ​នានា និង​(៤)​អនុម័ត​លើ​របាយការណ៍​បូកសរុប​លទ្ធផល និង​ទិសដៅ​ការងារ ដើម្បី​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល សំដៅ​សុំ​អនុសាសន៍​ណែនាំ​បន្ថែម​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×