Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ សង្ឃឹមថា តាមរយៈ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ទទួលបាន​វិនិយោគិន​ពី​ចិន​កាន់តែច្រើន​ទៀត​

spot_img

​ភ្នំពេញ ​៖ តាមរយៈ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ កម្ពុជា​សង្ឃឹមថានឹង​ទទួលបាន​ផ្លែផ្កា​នៃ​ទំនាក់​ទំនងជា​បន្តបន្ទាប់​ទៀត ជាពិសេស​ការទាក់ទាញ​វិនិយោគិន​ពី​ចិន​កាន់តែច្រើន​ទៀត និង​ការទទ​បាន​ភ្ញៀវទេសចរ​ពី​ចិន​មកលេង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនឡើង នាពេល​ខាងមុខនេះ​ផងដែរ​។

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ៥​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ពិសារ​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​មកពី​សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​, អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង ថ្នាក់ដឹកនាំ​សមាគម​កម្ពុជា​-​ចិន ព្រមទាំង​បងប្អូន​ពាណិជ្ជករ​ខ្មែរ​-​ចិន ជាច្រើនរូប​ទៀតផង​ដែរ​។ ពិធី​ជួបជុំ​នេះ គឺ​ដើម្បី​អបអរ​សារ​ទរ​មុន​ការឈាន​មកដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ផង និង​បង្កើន​ទំនាក់​ទំនងជា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បងប្អូន​ខ្មែ​-​ចិន​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ប​ថែមទៀត​ផងដែរ​។ ជាពិសេស​ជាងនេះទៅទៀត ការជួបជុំ​នេះ​គឺ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល កម្ពុជា​ចំពោះ​បងប្អូន​អ្នកវិនិយោគ​, ពាណិជ្ជករ និង​ធុរជន​ចិន​ទាំងអស់​ដែល​កំពុង​វិនិយោគ និង​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន មាន​សេចក្តី​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​បងប្អូន​សមាជិក​សមាជិកា​សម្ព័ន្ធ​សមាគមន៍​ខ្មែរ​-​ចិន​នៅ​លើក​ទី​៣​នា​ថ្ងៃនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់​សម្ព័ន្ធ​សមាគម​ខ្មែរ​-​ចិន​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​។ តាមរយៈ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ចិន និង​កម្ពុជា បានធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បាន​ថ្លែងអំណរគុណ​ដល់​អ្នក​វិនិយោគិន​កម្ពុជា​-​ចិន ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្វើអោយ​ប្រទេសជាតិ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង​៧% និង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ចិន និង​កម្ពុជា​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាប​ន្ត​បន្ទាប់​ទៀត​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ទេសចរណ៍​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ក្នុងនាម​គណៈបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ខ្មែរ​-​ចិន​ដែល​តែងតែ​គាំទ្រ​ដល់​ការដឹកនាំ​ប្រទេស​របស់ សម្តេច​រហូតមក ជាពិសេស បងប្អូន​បាន​បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ការពារ​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

​នៅក្នុង​ឱកាស​នោះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ព័ន្ធ​សមាគម​ខ្មែរ​-​ចិន ដែល​បាន​ចូលរួម​ក្នុងការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល សម្តេច​បាន​អំពាវ​កាលពី​ឆ្នាំទៅ ហើយ​ពេលនេះ​បងប្អូន​សម្ព័ន្ធ​សមាគមន៍​ខ្មែរ​-​ចិន បាន​ចូលរួម​បរិច្ចាគ​ជួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជា​បន្តបន្ទាប់ ​ដែល​មាន​ទាំង​សមាជិក​ស្ថាបនិក សមាជិក​កិត្តិយស និង​សមាជិក​គាំទ្រ ដែល​សកម្មភាព​នេះ​ជាការ​ចូលរួម​យ៉ាងសំខាន់​ដើម្បី​រួមចំណែក​ជួយ​ដល់​កុមារ​កម្ពុជា​របស់​យើង​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ជា​រៀងរាល់ថ្ងៃ​។

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​-​ចិន និង​ប្រជាពលរដ្ឋ​ទូទៅ ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព​ដែលមាន​ស្រាប់​នេះ​អោយបាន​គង់វង្ស ពីព្រោះ​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍ និង​ការរីកចម្រើន​ទៅបាន​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​បងប្អូន​ចិន ដែលមាន​ច្រើន​ប្រភេទ​មាន​ទាំង​បងប្អូន​ចិនតៃវ៉ាន់​, ចិន​តៃប៉ិ​, និង​ចិន​ដ៏ទៃទៀត​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​។ ប៉ុន្តែ​សម្ដេច​តេ​ជោ គឺ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​អោយ​បងប្អូន​ចិន​ទាំងអស់​ដឹងថា គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា គឺ​បាន​អនុវត្ត​ជាមួយ​ចិន​តាំងពី​ជំនាន់ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មកម្ល៉េះ រហូតដល់ ព្រះមហាក្សត្រ​បច្ចុប្បន្ន និង​ក្នុងនាម សម្ដេច​ដែលជា​នាយករដ្ឋមន្ត្រី គឺ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ​ជានិច្ច ដែល​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​ចិន​។ ហើយ​ពេលនេះ​ទំនាក់ទំនង ចិន​-​កម្ពុជា បានក្លាយ​ទៅជា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធ​សា​សស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៀតផង​។​

នៅក្នុង​ឱកាស នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ដែល​នឹង​ចូលមក​ដល់​នាពេល​ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់​បងប្អូន​ខ្មែរ​-​ចិន​ទាំងអស់ សូម​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ពុទ្ធពរ​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជា​ចុងក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​នៃ​សម្ព័ន្ធ​សមាគម​ខ្មែរ​-​ចិន​ដែល​បាន​ចូលរួមចំណែក​ក្នុង​កិច្ច​ការសំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​ក​ន្ល​ង​មក និង​បាន​ថតរូប​អនុស្សាវរីយ៍ ព្រមទាំង​បាន​អញ្ជើញពិសារ​អាហារ​សាមគ្គី​ពេល​ល្ងាច​រួមគ្នា​ក្នុង​បរិយាកាស​ស្និ​ទ្ឋ​ស្នាល និង​រីករាយ​ក្រៃលែង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×