Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​ចាស់​កន្លងផុតទៅ​ឆ្នាំ​ថ្មី​ចូលមក​ដល់ ទោះបី​មាន​បញ្ហា​ប្រឈម​និង​ឧបសគ្គ​ រាជរដ្ឋាភិបាល​ប្តេជ្ញាបន្ត​កសាង​ប្រទេស​ឲ្យ​រីកចំរើន​គ្រប់​វិស័យ​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា ឆ្នាំ​ចាស់​បាន​ឆ្លង​ផុត​ទៅដោយ​ផ្លាស់​ជំនួស​វិញ​នៅ​ឆ្នាំ​ថ្មី​ទោះបី​កម្ពុជា​ប្រឈម​នឹង​ឧបសគ្គ​គ្រប់បែបយ៉ាង​ទាំង​ក្នុង​និង​ក្រៅប្រទេស​ក៏ដោយ​ក៏​រដ្ឋាភិបាល​បន្ត​កសាង​ប្រទេស​អោយមាន​វឌ្ឍនភាព​នៅ​គ្រប់​វិស័យ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានចេញ​សារលិខិត​ជូន​ជនរួមជាតិ​កម្ពុជា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ឆ្នាំ 2019 ខាងមុខនេះ​។​

​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងថា​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នៅ​ឆ្នាំនេះ​ប្រព្រឹត្តិ​ទៅ​ស្រប​ពេលដែល​រាជរដ្ឋា​ភិបាល​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី 4 សម្រាប់​នីតិកាល​ទី 6 នៃ​រដ្ឋសភា​និង​នៅក្នុង​បរិការណ៍​ដែល​រាជរដ្ឋាភិបាល​បន្ត​ទទួលបាន​ទំនុកចិត្ត​ដ៏​ច្រើន​លើសលប់​ពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​ក្នុងការ​ដឹកនាំ​ប្រទេសជាតិ​សម្រាប់​រយៈពេល 5 ឆ្នាំ​បន្តទៀត​។​

​សម្តេច​បន្តថា​ឆ្នាំ​ចាស់​បាន​ឆ្លង​ផុត​ទៅដោយ​ផ្លាស់​ជំនួស​វិញ​នៅ​ឆ្នាំ​ថ្មី​ទោះបី​កម្ពុជា​ប្រឈម​នឹង​ឧបសគ្គ​គ្រប់បែបយ៉ាង​ទាំង​ក្នុង​និង​ក្រៅប្រទេស​ក៏ដោយ​ក៏​រដ្ឋាភិបាល​បន្ត​កសាង​ប្រទេស​អោយមាន​វឌ្ឍនភាព​នៅ​គ្រប់​វិស័យ​និង​ការពារ​បាន​អែករាជភាព​ជាតិ សន្តិភាព​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ការពារ​សមិទ្ធផល​សង្គម​ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ឬ​ការ​ញុះញង់​ណាមួយ​ឲ្យ​មាន​អស្ថេរភាព​នយោបាយ​ឬ​ចរាចរ​ក្នុង​សង្គមជាតិ​កម្ពុជា​។ ជា​លទ្ធផល​កម្ពុជា​រក្សា​បាន​នូវ​សុខសន្តិភាព​ឯករាជ្យ​ជាតិ​និង​អធិបតេយ្យភាព​របស់ខ្លួន​ព្រមទាំង​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់​មហន្តរាយ​ជាថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​និង​កិច្ច អភិវឌ្ឍន៍ ប្រទេសជាតិ​។​

​សម្ដេច​បាន​បន្តថា​ឲ្យ​ឈរលើ​មូលដ្ឋាន​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​សន្តិភាព​ពេញលេញ​នៅក្នុង​ឆ្នាំ 2018 កន្លង​ទៅតាម​ការប៉ាន់ស្មាន​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន​កំណើន 7,5 ភាគរយ កំណើន​ដ៏​រឹងមាំ​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការរីកចម្រើន​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​សំណង់​កសិកម្ម​និង​សេវាកម្ម​ដូចជា​ទេសចរណ៍​និង​អចលនទ្រព្យ​ជាដើម​គួរ​កត់សម្គាល់ថា​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​គឺជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​និង​សេវាកម្ម​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ស្ថេរភាព​ហើយ​បាន​ជំរុញ​និង​លើកកម្ពស់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង​ព្រមទាំង​ការផលិត​និង​ការប្រើប្រាស់​ក្នុងស្រុក​។ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ប៉ុន្មាន 29800​លាន​ដុល្លារ​អាមេរិក​ចំណែកឯ​ការនាំចេញ​មាន​ប្រមាណ 12 800 លាន​ដុល្លារ​អាមេរិក​។ អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​អត្រា​អតិផរណា​ស្ថិតក្នុង​កម្រិត​ទាប​និង​អាច​គ្រប់គ្រង​បាន​ទុនបម្រុង​អន្តរជាតិ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​អាស្រ័យ​ដោយមាន​យក​ផ្ទា​ល់ពី​បរទេស​មាន​កំណើន​ល្អ​និង​តុល្យ ភាព​ជញ្ជីងទូទាត់​ក៏មាន​ភាព​កាន់តែ​ប្រសើរឡើង​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​កែទម្រង់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​លើកទឹកចិត្ត​ដល់​អ្នកយក​ឲ្យ​មក​បោះទុន​នៅ​កម្ពុជា​កាន់តែច្រើន​ខណៈដែល​យើង​បានរៀបចំ​ការសម្រួល​ពាណិជ្ជកម្ម​ពង្រីក​ភាព​ប្រកួតប្រជែង​ជូន​វិនិយោគិន​នៅ​កម្ពុជា​ក្រោម​ដំបូល​សន្តិភាព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដោយ​មិនមាន​ការរើសអើង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×