Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាន​បុគ្គលិក ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ព័ត៌មាន ពី​ភាពមិនប្រក្រតី​ក្នុង​សកម្មភាព​ដឹកនាំ​របស់​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​

spot_img

ភ្នំពេញ ៖ យោងតាម​ការចុះផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ស្តីពី​ភាពមិនប្រក្រតី​ក្នុង​សកម្មភាព​ការងារ​ដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។

​នាយកដ្ឋាន​បុ​គ្ក​លិ​ក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​៨​មេសា​ឆ្នាំ​២០១៩ បាន​ចាត់​ក្រុមការងារ​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​តាម​ការចង្អុលបង្ហាញរ​បស់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ជា​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញថា ​៖

១-​ក្រោយពី​មានការ​ចុះផ្សាយ​ខាងលើ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ រដ្ឋ​បាន​ខេត្តស្វាយរៀង បានធ្វើការ​ឆ្លើយតប​ម្តង​រួចមកហើយ គឺ​រដ្ឋបាលខេត្ត​ទទួលយក​ទាំង​ស្នាដៃ​ដឹកនាំ និង​ការយកចិត្ត​ដាក់​អនុវត្ត​ផែនការ ព្រមទាំង​បទបញ្ជា​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត របស់​ស្នងការ​។​

២-​ការលើកឡើង​អំពី​ស្នាម​ម្រាមដៃ​របស់​មន្ត្រីនគរបាល​ដែល​បាន​ប្តឹង​ពី​ការដឹកនាំ គាបសង្កត់​មន្ត្រី​ថ្នាក់ក្រោម និង​ប្រព្រឹត្ត​អំពើពុករលួយ ជា​លទ្ធផល​រក​ពុំ​ឃើញ​បណ្តឹង​អនាមិក​នោះទេ​។​

៣-​ដោយឡែក​ការងារ​តែងតាំង​មន្ត្រីនគរបាល​ទូទាំង​ខេត្ត គឺមាន​តម្លាភាព ដោយ​ផ្អែកលើ​លក្ខណៈសម្បត្តិ សមត្ថភាព និង​អតីតភាព​ការងារ មិន​ពាក់ព័ន្ធ​ទៅនឹង​សាច់ញាតិ​នោះទេ​។​

៤-​ចំពោះ​ច្រក​តំបន់​តាម​បន្ទាត់​ព្រំដែន ចំនួន ២​កន្លែង ក្នុងនោះ​គឺ​៖ ច្រកទ្វារព្រំដែន​ទ្វេភាគី​សំរោង និង​បុស​មន ដែល​បាន​ចុះផ្សាយ​ថា រក​ចំណូល​មិន​ក្រោម ២០,០០០​ដុល្លារ ក្នុង​មួយ​យប់​ជា​ថ្នូរ​អនុញ្ញាតអោយ​នាំ​ទំនិញ​ចូលមក​កម្ពុជា​ដោយ​សេរី​នោះ តាម​ការចុះពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង គឺ​ពុំ​អំណោយផល​នាំអោយ​មានការ​ចរាចរ​ទំនិញ​ផ្សេងៗ​យ៉ាង​គគ្រឹកគគ្រេង​ឆ្លងកាត់​តាម​តំបន់​នោះទេ ម្យ៉ាងវិញទៀត ច្រក​តំបន់​តាម​បន្ទាត់​ព្រំដែន​នីមួយៗ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សមត្ថកិច្ច​ចម្រុះ ចំនួន ៣​ស្ថាប័ន រួមមាន​៖ មន្ត្រី​សាលាខេត្ត សមត្ថកិច្ច​គយ និង​សមត្ថកិច្ច​នគរបាល​ធ្វើការ​គ្រប់គ្រង​ត្រួតពិនិត្យ​ត្រឹមត្រូវ​តាមច្បាប់​។​

៥-​ផ្អែក​តាម​ការ​ស្រង់​មតិ​ជាទូទៅ​ចំពោះ​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ជា​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ភាគច្រើន​ទទួលបាន​នូវ​ការគាំទ្រ​ចំពោះ​សកម្មភាព​ការងារ​ដឹកនាំ​ពោរពេញ​ដោយ​សមត្ថភាព និង​ការយកចិត្តទុកដាក់​អំ​ពី​សុខទុក្ខ​របស់​មន្ត្រី​ថ្នាក់ក្រោម ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដែលជា​ហេតុ​នាំមក​នូវ​កត្តា​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​យ៉ាង​ល្អប្រសើរ​។​

​ក្រោយពី​មន្ត្រីនគរបាល​ជាង​២០​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ទាមទារ​ឱ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត អំពើពុករលួយ​របស់​លោក កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង កាលពីដើម​ខែមីនា​កន្ល​ង​ទៅ មក ខណៈ​នេះ មាន​មន្ត្រីនគរបាល​ខេត្តស្វាយរៀង​ជិត​៤០​នាក់​ទៀត ក៍បាន​ចុះហត្ថលេខា​រួមគ្នា​ទាមទារ​ឱ្យ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត អំពើពុករលួយ​ដុះ​ស្លែ​ជា​យូរ​មកហើយ និង​បាន​ប្រើ​អំណាច​គំរាមកំហែង​ជេរប្រមាថ​មន្ត្រី​ថ្នាក់ក្រោម ។​

​លិខិត​ចំហរ​៣​ទំព័រ របស់​មន្ត្រីនគរបាល​ខេត្តស្វាយរៀង ទាំង​៣៦​ថ្មី​ទៀត​នោះ បាន​ចោទប្រកាន់​លោក កឹង ឃ​ន ស្នងការ​ខេត្តស្វាយរៀង ថា មាន​លុយ​រាប់សិប​លាន​ដុល្លារ និង​ទ្រព្យសម្បត្តិ​មហាសាល​មិន​ប្រក្រតី ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ក្នុង​លិខិត​ដដែល​នោះបាន​អះអាងថា កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ស្នងការ​រូបនេះ ជា​ក្រុម​ចោរលួច​រថយន្ត​រប​ស់​អង្គការ យូ​អិន (UN) ឬ​ហៅថា អ៊ុនតាក់ យកទៅលក់​នៅ​ប្រទេស​វៀតណាម​រាប់សិប​គ្រឿង​។ ទន្ទឹមនឹងនេះ លោក កឹង ឃ​ន ក៏​ធ្លាប់​បាញ់​ប្រពន្ធ​ខ្លួនឯង​ឱ្យ​របួសធ្ងន់​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ធ្លា​ប់យក​កាំភ្លើង​បាញ់​កូនចៅ​ខ្លួនឯង​ឱ្យ​របួសធ្ងន់​ដែរ​។​

​ស្នងការ​រូបនេះ លើ​កប​ន្តុ​កកូន​បង្កើត​របស់ខ្លួន​ឈ្មោះ ឃ​ន ដា​រ៉ា​សម្បត្តិ​ជា​ស្នងការរង ទទួលបន្ទុក​ការងារ​ព្រំដែន​និង សាច់ញាតិ​របស់ខ្លួន​មួយចំនួនទៀត​គ្រប់គ្រង​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​ឬ​ហៅថា កន្លែង​ខ្លាញ់​ដើម្បី​ប្រមូល​លុយ​ពី​ជនជាតិ​វៀតណាម​ដឹកទំនិញ​ចូល​កម្ពុជា​។​

​មន្ត្រីនគរបាល​ខេត្តស្វាយរៀង​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ស្នងការ​រូបនេះ បាន​លើ​កប​ន្តុ​កកូន​បង្កើត​របស់ខ្លួន​ឈ្មោះ ឃ​ន ដា​រ៉ា​សម្បត្តិ ជា​ស្នងការរង ទទួលបន្ទុក​ការងារ​ព្រំដែន និង​សាច់ញាតិ​របស់ខ្លួន​មួយចំនួនទៀត​គ្រប់គ្រង​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​ឬ​ហៅថា កន្លែង​ខ្លាញ់​ដើម្បី​ប្រមូល​លុយ​ពី​ជនជាតិ​វៀតណាម​ដឹកទំនិញ​ចូល​កម្ពុជា​។ ស្នងការ​ខេត្តស្វាយរៀង លោក កឹង ឃ​ន បាន​សណ្ដោង​បក្សពួក​ជា​ប្រព័ន្ធ​គាបសង្កត់​មន្ត្រីក្រោមឱវាទ ធ្វើទុក្ខបុកម្នេញ​មន្ត្រី​ស្មោះត្រង់​គ្រប់​រូបភាព​។​

​លើសពីនេះ​ស្នងការ​រូបនេះ​តែង​លាប​ពណ៌​មន្ត្រី​ល្អៗ ថា ជា​ក្រុមប្រឆាំង​ខ្លួន​។​

​មន្ត្រីនគរបាល​ខេត្តស្វាយរៀង​ម្នាក់​បារម្ភ​ថា ស្នងការ​ខេត្តស្វាយរៀង​លោក កឹង ឃ​ន អាច​នឹង​ជះ​លុយរាប់​ម៉ឺន​ដុល្លារ​ពឹង​មន្ត្រី​ថ្នាក់ជាតិ​មួយចំនួន​ឱ្យជួយ​អន្តរាគមន៍ កាង​អំណាច​ឱ្យ​ខ្លួន និង​លុបលាង​អំពើពុករលួយ​របស់ខ្លួន ខណៈដែល​ស្នងការ​រូបនេះ​បាន​បាត់​មុខ​ពី​ខេត្ត​ទៅ​រាជធានី​ភ្នំពេញ​អស់​មួយរយៈ​ ៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×