Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ រៀបចំពិធី​សូត្រមន្ត សុំ​សិរី​សួស្តី​ឆ្នាំ​ថ្មី​

spot_img

​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួង ស្រេង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ និង​លោកស្រី ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ នៅ​រសៀល​ ​ថ្ងៃទី​០៩ មេសា​នេះ​បានរៀបចំ ពិធី​សូត្រមន្ត សុំ​សិរី​សួស្តី​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯ​កស័ក ព . ស .២៥៦៣ ដើម្បី​បណ្តេញ​គ្រោះ​ឧបទ្រពចង្រៃ​នៅ ឆ្នាំ ចាស់ និង លើក​រាសី សម្រាប់ ឆ្នាំ ថ្មី ដែល​នឹង​ឈាន​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ​នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

ពិធី​នេះ​បាន​រៀបចំ​ឡើង​ទៅ​តាម ប្រពៃណី ព្រះពុទ្ធសាសនា ដោយ​មាន​ការសូត្រ មន្ត សមាទានសីល ចំរើន ព្រះ ប រិត្ត ប្រគេន ទេយ្យវត្ថុ ដើម្បី ឧទ្ទិស កុសល​ផល បុណ្យ ជូន ដល់ ជីដូន ជីតា ញាតិ​កា ទាំង ៧ សន្តាន បុព្វបុរស​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​។​

ពិធី​នោះ​ក៏​បាន​បួងសួង ដល់ ទេវតា ឆ្នាំ ថ្មី ឆ្នាំ​កុរ ឯ​កស័ក ព . ស .២៥៦៣ ព្រះ នាង ព្រះនាម ទុ ង្សា ទេវី ដែល និង យាង ចូលមក ថែរក្សា គ្រប់ គ្រ​ង់ ព្រះរាជាណាចក្រ កម្ពុជា ជំ​ន​ជំនួស​ទេវតា​ឆ្នាំ​ចាស់ ជួយ ប្រោះព្រំ ពរជ័យ ស​ព្ទ សា ធិ ការ ដល់ ថ្នាក់ដឹកនាំ មន្ត្រី កាកបាត​ក្រហម​ទាំងអស់​ទទួលបាន​នូវ​ភាពជោគជ័យ​ថ្មីៗ​ទៀត ពិសេស​ក្នុង​សម្មភាព​​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ក្រោម​ការដឹកនាំ របស់​សម្ដេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​។​

គួរបញ្ជាក់​ថា ពិធីបុណ្យ ចូល ឆ្នាំ​ថ្មី ប្រពៃណី ខ្មែរ ជា ពិធី បុណ្យជាតិ ដ៏ ធំ មួយ ដែល តែង ធ្វើឡើង រៀងរាល់ ឆ្នាំ ដោយ មាន​រយៈពេល ៣ ថ្ងៃ​នៅក្នុង អំឡុង ខែ​ចេត្រ ហើយ​ឆ្នាំ​នេះ​សម្រាប់ ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ នឹង ប្រារព្ធ នៅ ថ្ងៃទី ១៤,១៥ និង ១៦ ខែ​មេសា ឆ្នាំ ២០១៩ ខាងមុខនេះ​៕​ ដោយ​៖​កូឡាប​

spot_img
×