Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពី​ថ្ងៃ​ទី 11 ដល់​ទី 18 មេសា នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច ប៉ុន្តែ​កម្ដៅ​កើនឡើង​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃ​ទី 10 ខែ​មេសា​ឆ្នាំ 2016 នេះ​បាន​ចេញ​​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាស​ធាតុ​​​ចាប់ពី​ថ្ងៃ​ទី 11 ដល់​ថ្ងៃ​ទី 18 ខែ​មេសា ឆ្នាំ 2019​៊ ដែល​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច ហើយ​ជាពិសេស​នោះ កំដៅ​នឹង​អាច​ហក់​ឡើង​ក្នុង​កម្រិត​ចាប់ពី 36 ដល់ 39 អង្សា​សេ​។​

​យោង​តាម​ការតាមដាន និង​សង្កេត​លើ​លក្ខណៈ​អាកាសធាតុ​ជាប្រចាំ បាន​ឲ្យឃើញថា ចាប់ពី​ថ្ងៃ​ទី ១០ ១១ ខែ​មេសា​នេះ​ប្រលង​សម្ពាធ​ទៀត​ដែល​កន្លងមក បានអូសបន្លាយ​លើ​កម្ពុជា​យើង​មាន​លក្ខណៈ​ចុះខ្សោយ​។ ដូចនេះ​បរិមាណ​ទឹកភ្លៀង​អាច​មាន​ក្នុង​កម្រិត​តិចតួច​តែប៉ុណ្ណោះ​។ ទន្ទឹម​នោះ​សីតុណ្ហភាព​ក៏​មាន​ការ​ហក់​ឡើង​បន្តិច​វិញ ក្នុង​កម្រិត​ពី 36 ទៅ 39 អង្សា​សេ​។​ចាប់ពី​ថ្ងៃ​ទី 12 ដល់ 17 ខែ​មេសា កម្ពុជា​យើង​នឹង​ទទួល​នូវ​ឥទ្ធិពល​នៃ​សម្ពាធ​ទាប ដែល​កើតឡើងៀ មក​ពី​សមុទ្រ​ចិន​ខាងត្បូង ជា​ហេតុ​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​បន្ត​កើតមាន ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ ស្ទើរ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

​បើ​តាម​ក្រសួង​ធនធានទឹក ក៏​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​មាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ​រន្ទះ ពិសេស​ពិសាល​កន្ត្រាក់​។ ទន្ទឹម​នោះ សូមមេត្តា​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក ត្រងទឹក​ទុក នៅពេល​មាន​ភ្លៀង ព្រោះ​រដូវវស្សា នៅ​មាន​រយៈពេល​មួយ​វែង​ជា​បង្គួរ គួបផ្សំ​នឹង​កំដៅ​និង​រំហួត​ខ្ពស់​៕​ ដោយ​៖​កូឡាប​

spot_img
×