Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ចំបាំង​ជប៉ុន​មួយ​គ្រឿង ធ្លាក់​នៅ​សមុទ្រ​ប៉ា​ស៊ីភិ​ច ពេល​កំពុង​ហ្វឹកហាត់​

spot_img

​យន្តហោះ​បំបាំងកាយ​ប្រភេទ F-35 របស់​ជប៉ុន ដែល​ជា​ប្រភេទ​យន្តហោះ​ចំបាំង​ដ៏​ទំនើប​បំផុត​ក្នុង​ពិភពលោក បាន​ធ្លាក់​ចូល​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ីភិ​ច ខណៈពេល​កំពុង​ធ្វើការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន Takeshi Iwaya បាន​ថ្លែងថា យន្តហោះ​ចំបាំង​នោះ​កំពុង​ធ្វើ​ការហ្វឹកហាត់​ហោះហើរ​ជាមួយនឹង​យន្តហោះ​ចំបាំង ៣​ទៀត ហើយ​វា​បាន​បាត់​ការទាក់ទង​កាលពី​ថ្ងៃ​អង្គារ​ល្ងាច​។ បំណែក​នៃ​យន្តហោះ​នោះ​ត្រូវបាន​រកឃើញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ដដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារពត៌មាន​ថា អ្នក​បើ​យន្តហោះ​ចំបាំង​នោះ​បាន​សញ្ញា​ដើម្បី​បញ្ឍប់​បេ​សកម្មភ្លាមៗ​មុន​ពេល​វា​បាត់​ពី​រ៉ា​ដា​។​

​ក្រុម​ស្វែងរក បាន​រកឃើញ​បំណែក​ជាច្រើន​របស់​យន្តហោះ​នោះ​។ កងកម្លាំង​របស់​ជប៉ុន និង​អា​មេ​រិច​កំពុង​បន្ត​ស្វែងរក​អ្នកបើក​ដែល​បាត់​ខ្លួន​នោះ​។​

​លោក Takeshi Iwaya បាន​ថ្លែងថា យន្តហោះ​ចំបាំង​ប្រភេទ F-35s ផ្សេងៗ​ទៀត​នឹង​ត្រូវ​ផ្អាក​មិនឲ្យ​មាន​ការហោះហើ​រឡើយ រហូត​ដល់​ការ​ហេតុការណ៍​ធ្លាក់​កាលពី​ថ្ងៃ​អង្គារ ត្រូវបាន​កំណត់​រួចរាល់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×