Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ទោល ឆក់​កាបូប​ស្ត្រី​ម្នាក់​បាន​សម្រេច បណ្តាល​ឲ្យ ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់​

spot_img

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ កំពុង​ជិះ​ម៉ូតូ ត្រូវ​ចោរឆក់​កាបូប​បានសម្រេច បណ្ដាលឲ្យ​ស្ត្រី​រងគ្រោះ​ដួល​បោកក្បាល​នឹងថ្នល់ ដេក​ក្នុង​ថ្លុកឈាម រងរបួស​ធ្ងន់​ធ្ងន់​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​បាន​សម្រេច​ហើយ ជនសង្ស័យ​ម្នាក់ បាន​ម៉ូតូ រត់គេចខ្លួន​បាត់ស្រមោល ដោយ​មិន​រំខាន​សមត្ថកិច្ច​គោលដៅ​តាម​ដងផ្លូវ​នោះ​ឡើយ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៦​ព្រឹក ថ្ងៃទី ១០ ខែ​មេសា ឆ្នាំ ២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុន​ពេល​កើ​ត​ហេតុ គេ​បាន​ឃើញ ស្ត្រី​រងគ្រោះ ជិះ​ម៉ូតូឌុប​១​គ្រឿង ធ្វេី​ដំណេីរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​ទិសដៅ​ពី​កើ​ត​មក​លិច ខណ​:​កំពុង​ធ្វេី​ដំណេី​រ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ មិន​ចាំ​ស្លាក​លេខ ១​គ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន​តែម្នាក់ឯង រួច​ឆក់យក​កាបូប​របស់​ស្ត្រី​រងគ្រោះ បានសម្រេច បណ្តាលអោយ​ស្ត្រី​រងគ្រោះ ដួល​បោក​ក្បាល​នឹង​ថ្នល់ ដេក​ក្នុង​ថ្លុកឈាម ហើយ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។​

​សូមបញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នៅ​រាជធានី​ភ្នំពេញ មាន​ចោរឆក់​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ហើយ​សមត្ថ​កច្ច​មិន​ដែល​បង្ក្រាប​បាន​នោះ​ទេ ដោយ​យូរៗ ឃើញ​បង្ក្រាបបាន​ចោរ​ក្នុងករណី​តិចតួច​។ ហើយ​ជាពិសេស​នោះ បណ្ដាលឱ្យ​ជនរងគ្រោះ​ជាច្រើន​នាក់ រងរបួស​ធ្ងន់​រលាត់​ដៃ​រលាត់​ជើង​បែកក្បាល និង​ធ្វើឲ្យ​អ្នកខ្លះ​មួយចំនួនទៀត ឈាន​ដល់​ស្លាប់​ក៏​មាន​ដែរ នៅពេល​ដែល​ចោរ​រកលុយ​ចូល​ឆ្នាំ​ថ្មី​នេះ​។

ពលរដ្ឋ​រងគ្រោះ​មួយចំនួន បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ត្រូវបាន​ចោរឆក់​បាត់​កាបូប និង​ទ្រព្យ​សម​ត្តិ​ក្នុង​កាបូប​នោះ​ជាច្រើន ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ប៉ុន្តែ​ដំណឹង​បាន​ស្ងាត់ឈឹង ពុំ​ដែល​ឃើញ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ចាប់​បាន​ចោរ​នោះទេ​។ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​តែ​ជិត​ដល់​ឱកាស​បុណ្យ​ប្រពៃណី​ខ្មែរ ដូចនេះ ក្រុមចោរឆក់ លួច ប្លន់ បាន​ចេញ​មក​ធ្វេី​សកម្មភាព​ហើយ​សូម​ពេល​ធ្វេី​ដំណេីរ​ទៅ​ណា​មកណា ប្រយ័ត្ន​ឲ្យ បាន​លេីស​មុន កុំឲ្យ ជនសង្ស័យ​មាន​ឱកាស​ឲ្យ សោះ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×