Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវជាតិ​លេខ​៤​ទៀតហើយ រថយន្ដ Highlender និង​រថយន្ដ​ដឹក​ទឹកកកបុក​គ្នា បណ្ដាល​ឲ្យមនុស្ស​ស្លាប់កើ​ន​ដល់ ៣​នាក់ និង​របួស​ជា​ច្រេី​ន​នាក់​

spot_img

​ខេត្ត​កំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹង​ថា​កាលពី​ព្រឹក​ម៉ោង​៥​និង​១៨​នាទី​នា​ថ្ងៃ​ពុធ ទី​១០ ខែ​មេសា ២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣-៦៤​ ត្រង់​ចំណុច​ក្រាំងខ្វាវ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​រថយន្ត​១ គ្រឿង ម៉ាក ហាយ​ឡែន​ឌ័​រ ពណ៌ ទឹក​មាស ពាក់​ផ្លាកលេខ​ព្រះសីហនុ 2C-7377 អ្នកបើកបរ​មានឈ្មោះ នី ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ខេត្ត​ព្រះសីហនុ រថយន្តឈ្នួល មាន​អ្នកដំណើរ ចំនួន ០៦ នាក់ ។​

​នគរបាល​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា​ ៖

1-​ឈ្មោះ ស្រីអូន ភេទ​ស្រី ៣០​ឆ្នាំ ទីលំនៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ ស្រុក​បារាយ ខេត្ត​កំពង់ធំ រ​បួស​ធ្ងន់​

2-​ឈ្មោះ ម៉ៃ អន​ភេទ​ប្រុស អាយុ​36​ឆ្នាំ​រស់នៅ ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ​ខេត្ត​កំពង​ធំ​(​ស្លាប់​)

3-​មិន​ស្គាល់​ឈ្មោះ ភេទ​ប្រុស រ​បួស​ធ្ងន់​

4/​មិន​ស្គាល់​ឈ្មោះ ភេទ​ស្រី “​ស្លាប់​នៅ​កន្លែងកើតហេតុ​”

5/​មិន​ស្គាល់​ឈ្មោះ ភេទ​ស្រី “​ស្លាប់​នៅ​កន្លែងកើតហេតុ​”

6/​មិន​ស្គាល់​ឈ្មោះ ភេទ​ប្រុស រ​បួស​ធ្ងន់ ។​

​តាម​ការ​អោយ​ដឹង​ពី​មន្ដ្រី​នគរបាល​ចរាច​រណ៍ បានបញ្ជាក់​ថា មុនកេី​ត​ហេតុ​រថយន្ដ Highlender បាន​បើកបរ​ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកើត លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ព​ណ៍ស ពាក់​ផ្លាកលេខ​សេរី​ចាស់​ក​.​ព​8658​អ្នកបើកបរ​រថយន្ដ​ឈ្មោះ ភាព​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​មាន​ទីលំនៅ​នៅ​ក្នុង ខេត្ត​កំពង់ស្ពឺ បើកប​ររ​បញ្ច្រាស​ទិស​ដៅ​គ្នា​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​រងរ​បួស​កំលាំង​នគរបាល បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ដ​និង បន្ដ​ទៅ​រាជធានី​ភ្នំពេញ ចំណែក​អ្នកស្លាប់ ត្រូវបាន​ប្រគល់​ជូន​សាច់ញាតិ ក្រុមគ្រួសារ មធ្យោបាយ​បង្ក​ត្រូវបាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច កសាង​សំណុំរឿង​បញ្ជូន មក​ការិយាល័យ​ជំនាញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×