Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​រវាង​លោក​ ពេជ្រ ​ស្រស់ និង​លោក ​រុន ​រ័ត្ន​វាសនា ​​ស្វែងរក​យន្តការ​ទប់ស្កាត់​ការ​គ្រោះថ្នាក់​ចរាចរ​នៅ​​កម្ពុជា ជាពិសេស​គឺ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​

spot_img

​ភ្នំពេញ​ ៖ ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​នៅ​ថ្ងៃទី​១០ មេសា​២០១៩ បាន​ជួបប្រជុំ​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា គឺ ជា​ប្រធាន​​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជុំវិញ​​ការស្វែងរក​យន្តការ​ទប់ស្កាត់​ការគ្រោះថ្នាក់​ចរាចរណ៍​នៅ​​កម្ពុជា ជាពិសេស​គឺ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​គឺ​ត្រូវបាន​បញ្ចប់​​ដោយ​ស្មារតី​រួម​​គ្នា​ទប់ស្កាត់​នូវ​គ្រោះ​ចរាចរ​នៅ​កម្ពុជា​។​

​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ថា​ ​កិច្ចប្រជុំ​រវាង​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​ជួប​ជាមួយនឹង​​លោក ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា គឺ ជា​ប្រធាន​​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជុំវិញ​​ការស្វែងរក​យន្តការ​ទប់ស្កាត់​ការគ្រោះថ្នាក់​ចរាចរណ៍​នៅ​​កម្ពុជា ជាពិសេស​គឺ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​គឺ​ត្រូវបាន​បញ្ចប់​​ដោយ​ស្មារតី​រួម​គ្នា​ទប់ស្កាត់​នូវ​គ្រោះ​ចរាចរ នៅ​កម្ពុជា​។​​នៅក្នុង​កិច្ចប្រជុំ​នោះផងដែរ​គឺ​ភាគី​ទាំងសងខាង​បាន​យល់​​គ្នា​ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​និង​ការផ្សព្វផ្សាយ​នូវ​​គ្រឿង​ស្រវឹង​យ៉ាង​អនាធិប​​តេយ្យ​ម្យ៉ាងវិញទៀត​ភាគី​ខាង​​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ក៏​បាន​ស្នើ​មក​ក្រុម​យើងខ្ញុំ​ឲ្យជួយ​ពង្លឿន​ច្បាប់​គ្រប់គ្រង​ស្រវឹង​ដែល​ផ្តួចផ្តើម​ឡើង​ពី​​ក្រសួង​សុខាភិបាល ដោយ​ច្បាប់​នេះ​នៅ​ជាប់គាំង​មិនទាន់​​ចេញ​រួច​នៅឡើយ​ទេ ហើយ​ក្រៅពី​ការ​ពន្លឿន​ច្បាប់គ្រប់​​គ្រង​នូវ​គ្រឿង​ស្រវឹង​គឺ​ភាគី​ខាង​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​​រុន រ័ត្ន​វាសនា ក៏​បាន​ស្នើ​មក​ក្រុម​យើងខ្ញុំ​ឲ្យជួយ​ជុំរុញ​ដល់​​ក្រសួងអប់រំ​ដាក់​មុខ​វិជ្ជា​ចរាចរណ៍​ជា​កម្ម​វិធិ​សិក្សា​ឲ្យបាន​​ពេញលេញ ដើម្បីឲ្យ​យុវជន​យល់ដឹង​ពី​ច្បាប់​ចរាចរណី​ពី​​ថ្នាក់​បឋមរហូតដល់​ថ្នាក់ឧ​ត្ត​ម​និង​បញ្ចូល​វិញ្ញាសារ​មេរៀន​​ចរាច​រណ៌​ក្នុង​ការប្រលង​ទុតិយភូមិ​(​ថ្នាក់​ទី​១២)​ផងដែរ​..​។​

​ចំពោះ​ភាគី​ប្រតិភូ​គណបក្ស យុវជន​កម្ពុជា វិញ​ក៏​បាន​ស្នើ​​ដល់​ភាគី​លោក ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា នូវ​ការ​​ការពារ​គ្រោះ​ថ្នាក់ចរាចរណ៍​នៅ​អំឡុង​ពេល​បុណ្យចូលឆ្នាំ​​ខាងមុខ​នេះ​មាន ៣ ចំណុច​នៅ​ខាងក្រោម​នេះ​ផងដែរ ៖

​ទី​១. រដ្ឋាភិបាល គឺ​ត្រូវ​បញ្ចេញ​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ​​ដែល​ដឹកនាំ​ដោយ​នគរបាល​ចរាចរណ៍ ដើម្បី​ពង្រាយ​​តាម​ផ្លូវជាតិ​សំខាន់ៗ ហើយ​ដាក់​គោលដៅ​ត្រួតពិនិត្យ​៣០​គីឡូ​ម៉ែត​ដាក់​សមត្ថកិច្ច​មួយ​ក្រុម​ក្នុង​គោលបំណង​​រឹតបន្តឹង​ការបើកបរ​ហួស​ល្បឿន​កំណត់ និង​ការត្រួត​ពិនិត្យ​ការផឹក​គ្រឿង​ស្រវឹង​ហួស​កម្រិត​ជាតិ​អា​កុល​..​។​

​ទី​២. ពង្រាយ​សមត្ថកិច្ច​តាម​ភូមិ ឃុំ ដើម្បី​ត្រួតពិនិត្យ​ជន​ផឹក​​ស្រា​ស្រវឹង​ហួសកំណត់ គឺ​ក្នុង​គោលបំណង​មិន​ឲ្យ​ជន​​ស្រវឹងស្រា​​នោះ​ប្រើប្រាស់​យានយន្ត ឬ ធ្វើដំណើរ ។​ ​ចំពោះ​កងកម្លាំង​គឺ​មួយ​ឃុំ​ប្រើ ៤ ទៅ ៥ នាក់ ដើម្បី​ជិះ​​ល្បាត​ដើម្បី​ទប់ស្កាត់​អ្នក​ស្រវឹង​ជិះ​យានយន្ត​ទៅ​ផ្លូវធំ​។​

​ទី​៣.​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឆ្លៀត​ឱកាស​ផ្សព្វផ្សាយ​អំពី​ច្បាប់​​ចរាចរណ៍​និង​ការ​គ្រោះថ្នាក់​ចរាចរ​ណ៍​ដល់​ពលរដ្ឋ​ខ្មែរ​​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយ​បង្កើត​នូវ​ក្រុម​​សមត្ថិកិច្ច​ចុះ​អប់រំ​ដល់​មូលដ្ឋាន និង​តាម​ដងផ្លូវ​សំខាន់ៗ​​ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ទៅ​លេង​ស្រុក​ឬ​ទី​កំសាន្ត​។​

​ចំពោះ ៣ ចំណុច​ខាងលើ​នេះ​គឺ​ភាគី​ខាង​លោក​ឧត្តមសេនីយ៍ឯក​ ​រុន រ័ត្ន​វាសនា ក៏ បាន​ទទួលយក និងសម្រេច​ធ្វើ​សាកល្បង​​នៅ​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ផង​ដែរ ដើម្បី​​ការពារ​អាយុជីវិត​ព​ល​រដ្ឋ​ខ្មែរ ៕​ ​ដោយ​៖​កូឡាប​

   

spot_img
×