Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៩ សម្រាប់​អាណត្តិ​ទី​២

spot_img

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០​មេសា​នេះ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៩​សំរាប់​អាណត្តិ​ទី​២ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨​របស់​ក្រុមប្រឹក្សា​រាជធានី​កាលពី​ថ្ងៃ​ទី​១៤​មិនា​កន្លងមកនេះ​។​

កិច្ចប្រជុំ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​កំណត់ ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨​របស់​ក្រុមប្រឹក្សា​អាណត្តិ​ទី​២​កាលពី​ថ្ងៃ​ទី​១៤​មិនា​សេចក្តីព្រាង​របាយ​ការណ៏​ប្រចាំ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​សេចក្តីព្រាងរ​បាយ​ការណ៏​ស្ដីពី​វេទិកា​ផ្សព្វ ផ្សាយ និង​ពិគ្រោះ​យោបល់​នៅ​ខណ្ឌ​ទាំង​១២​ឆ្នាំ​២០១៩​។​

សេចក្តីព្រាង​ផែនការ សកម្មភាព និង​ផែនការ​ថវិកា​ប្រចាំឆ្នាំ​២០១៩​បន្ថែម​ដែល​គាំទ្រ​ថវិកា​ដោយ​អង្គការ​ UNICEF ​របស់​គណៈកម្មា​ធិការ​​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​

លោក​ម៉ប់ សារិន បានលើកឡើង​ពី​ចំណុច​គួ​ចាប់អារ​ម្មណ៏ដូចជា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៏​ដែល​យើង​បានដឹង បានឃើញ​ទាំងអស់គ្នា​កំពុង​កើត​មាន​សព្វថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​តើ​ដោយសារ​អ្វី​?​ហើយ​យើង​ត្រូវមាន​វិធានការ​ទប់ស្កាត់​និង​កាត់បន្ថយ​បែបណា​។

ជាមួយគ្នា​នេះ​គ្រោះ​អគ្គីភ័យ ក៏​បាន​កើតឡើង​ញឹក​ញ៉ាប់​គួ​អោយ​បា​រ​ម្មណ៏ដែរ ដែល​ទាមទា​ឲ្យមាន​ការចូលរួម​ទប់ស្កាត់​ទាំងអស់គ្នា​។​លោក​ក៏​បាន​ស្នើ​ឲ្យមាន​វគ្គ បណ្តុះបណ្តាល​ដល់​មន្ត្រី​ជំនាញ​ក្រោម​ឧិវាទ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ពួកគាត់​កាន់តែ​មាន​សមត្ថភាព​ក្នុង​ការបំពេញ​ការងារ​ផងដែរ​៕​ ដោយ​៖​កូឡាប​

   

spot_img
×