Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​សង្ឃ​ទី​បេ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បន្ទាន់ ដោយសារ​បញ្ហា​សុខភាព​

spot_img

​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​មា ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ដេលី ប្រទេស​ឥណ្ឌា ដោយសារតែ​មាន​បញ្ហា​សុខភាព ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ថា សុខភាព​របស់​គាត់​កំពុង​ស្ថិតក្នុង​ស្ថានភាព​នឹងន​។​

​ជំនួយការ​ផ្ទាល់​របស់​លោក ឈ្មោះ Tenzin Taklha បាន​និយាយថា សម្តេច​សង្ឃ​ត្រូវបាន​គេ​ដឹក​ទៅ​កាន់​ទីក្រុង​ដេលី​ពី​ផ្ទះ​របស់​គាត់ បន្ទាប់ពី​គាត់​ត្អូញ​ថា​មិន​ស្រួល​ក្នុង​ខ្លួន​។​

​សូមបញ្ជាក់​ថា សម្តេច​សង្ឃ​ដា​ឡៃ​ឡា​មា បច្ចុប្បន្ន​មាន​ព្រះ​ជន្មាយុ ៨៣​ព្រះវស្សា​ហើយ​។ ព្រះអង្គ​បាន​ភៀស​ព្រះកាយ​ទៅកាន់​ប្រទេស​ឥណ្ឌា​អស់​រយៈពេល ៦០​ឆ្នាំ​មកហើយ ក្រោយពេល​ការ​ប៉ះ​បោរ​ប្រឆាំង​នឹង​ការដឹកនាំ​ចិន​បាន​បរាជ័យ​។​

​ព្រះអង្គ​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់ Nobel ហើយ​ព្រះអង្គ​គឺជា​វាគ្មិន​ដ៍​មាន​ប្រជាប្រិយ​ខ្លាំង ប៉ុន្តែ​ព្រះអង្គ​មិនបាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ទេសនា​នោះទេ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​បញ្ហា​សុខភាព​។​

​ប្រទេស​ចិន​បាន​គ្រប់គ្រង​ខ្ពង់រាប​ទីបេ​ក្នុង​ឆ្នាំ ១៩៥០ ហើយ​ចិន​បាន​មើលឃើញ​ថា សម្តេច​សង្ឃ​ដា​ឡៃ​ឡា​មា គឺជា​អ្នក​ប៉ះ​បោរ​ដ៏​មាន​គ្រោះថ្នាក់​ខ្លាំង​។​

​ប្រទេស​ចិន​បាន​និយាយថា មេដឹកនាំ​របស់​ខ្លួន​មាន​សិទ្ធិ​ក្នុង​ការជ្រើសរើស​អ្នក​ស្នង​ដំណែង ប៉ុន្តែ​កាលពី​ខែ​មុន សម្តេច​សង្ឃ​ដា​ឡៃ​ឡា​មា​បានបញ្ជាក់​ថា រាល់​មេដឹកនាំ​ទាំងអស់​ដែល​ជ្រើសរើស​ដោយ​ចិន ប្រជាជន​ទីបេ​នឹង​មិន​ទទួលស្គាល់ឡើ​យ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×