Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​តំបន់​ពីរ របស់ខ្លួន​, ការិយាល័យ​តំបន់​រហូតដល់​ចំនួន 15 និង សាខា​សរុប​រហូតដល់ 107 ទូទាំងប្រទេស

spot_img

​ភ្នំពេញ ​៖ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន (​អតីត​ជា វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា​) ជា​សមាជិកគ្រួសារ របស់ ធនាគារពាណិជ្ជ អ៊ូ​រី ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េ បានប្រកាស​សម្ពោធ​ការិយាល័យ​ថ្មី និង ការិយាល័យ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី 05 និង 08 ខែមេសា​ឆ្នាំ 2019 នៅ​ខេត្តកំពត និង​កំពង់ស្ពឺ​។ ពិធី​សម្ពោធ​នេះ​សបញ្ជាក់​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់ លើ​ការពង្រីក​សាខា​របស់ខ្លួន ហើយ​នាពេល​បច្ចុប្បន្ននេះ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មាន​សាខា​រហូតដល់ 107 សាខា​ទូទាំងប្រទេស​កម្ពុជា និង ពង្រីក​បណ្តាញ​អន្តរជាតិ​របស់​ធនាគា​រ អ៊ូ​រី រហូតដល់ 430 ទូទាំង​ពិភព លោក​។

​សាខា​ខេត្តកំពត​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន គឺជា​សាខា​ថ្មី​ដែល​បានទទួល​អ​ជ្ញា​ប័ណ្ណ​ពី​ធនាគារជាតិ នៃ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ចំណែក​សាខា​កំពង់ស្ពឺ​គឺជា​សាខា​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ទីតាំង​ថ្មី និង​ធំ​ជាង​មុន​។ សាខា​ទាំងពីរ​នេះ មាន ទំហំ​ធំ និង​អគារ​ថ្មីស្រឡាង​ស្ថិតនៅ​ទីប្រជុំជន​នៃ​ខេត្តកំពត និង​កំពង់ស្ពឺ​ដែល​ផ្តល់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ជូន​ដល់​អតិថិជន​។

​ពិធី​សម្ពោធ ការិយាល័យ​ថ្មី​សាខា​ខេត្តកំពត​បានទទួល​ការចូលរួម​ជា​គណអធិបតី​ដោយ លោក លាង វឿន សុធី អភិបាល​នៃ​គណ​:​អភិបាលក្រុង​កំពត ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្តកំពត និង​លោក ម៉ុ​ញ ឈិន នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តកំពត​។ ខណ​:​ដែល ពិធី​សម្ពោធ ការិយាល័យ​ថ្មី​សាខា ខេត្តកំពង់ស្ពឺ បានទទួល​ការចូលរួម​ជា​គណអធិបតី​ដោយ ឯកឧត្ដម កង វណ្ណា​រ៉ូ អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក ប៉ិល សា​រ៉ា​ត នាយក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តកំពង់ស្ពឺ​។

​លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មាន ប្រសាសន៍ថា “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្តេជ្ញា​ពង្រីក​ទ្រព្យសកម្ម និង សាខា​របស់ខ្លួន ដើម្បី​បម្រើ អតិថិជន​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ក្នុង​ឆ្នាំ 2019 យើង​មាន​ផែនការ​ពង្រីក​សាខា​ថ្មី​ចំនួន 9 បន្ថែមទៀត នៅតាម​ខេត្ត ក្រុង នៃ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន និង​សហគមន៍​កម្ពុជា បាន​កាន់តែ​ទូលំទូលាយ​។​’’

​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ទៀតថា “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន រួមបញ្ចូល​នូវ​ប្រព័ន្ធ និង​បច្ចេកវិទ្យា​ដ៏​ទំនើប ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ខ្លួន​។ បុគ្គលិក​របស់​យើង​អាចធ្វើ​ប្រតិបត្តិ​ការស្នើសុំ​ប្រាក់កម្ចី និង​ប្រមូលប្រាក់ ពី​គ្រប់​ទីកន្លែង​តាមរយ​: iPad បាន​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​។ អតិថិជន​របស់​យើង​អាច​ត្រួតពិនិត្យ​សមតុល្យ​គណនី ធ្វើ​ប្រតិបត្តិ​ការសង​ត្រឡប់​ប្រាក់កម្ចី និង​ផ្ញើរ​ប្រាក់​ទៅកាន់​គណនី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង​ទៅកាន់​គណនី ធនាគារ​ផ្សេងៗ តាមរយ​: ធនាគារ​ចល័ត របស់​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។ យើង​នឹង​បន្ត​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​របស់​យើង ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន របស់​យើង​។​”

​ជាមួយ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ក្លាយជា​គ្រឺះ​ស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ដែល​ផ្តល់នូវ​សក្តានុពល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​កម្ពុជា​រីកចម្រើន ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន តែងតែ​ផ្តោត​សំខាន់​លើ​ការផ្តល់ ដំណោះស្រាយ​ហិរញ្ញវត្ថុ​ងាយស្រួល តម្រូវ​តាម​ភាពចាំបាច់​របស់​អតិថិជន ដោយ​បន្ត​ពង្រីក​នូវ​តំបន់ ប្រតិបត្តិការ និង​នាំយក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប ក៏ដូចជា​ផ្តល់ជូន​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ ដែល​ជួយ​ដល់​ការរីកចម្រើន​របស់​អតិថិជន និង សហគមន៍​កម្ពុជា​ទាំងមូល​។

​អាសយដ្ឋាន​សាខា​តំបន់​ថ្មី​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ​សាខា​កំពត ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់កំពង់បាយ ក្រុង​កំពត ខេត្តកំពត , ​សាខា​កំពង់ស្ពឺ ​ផ្លូវជាតិ​លេខ ៤ ភូមិ​បូរី​កម្មករ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ

អំពី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ​៖

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន (​អតីត​ជា វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា​) ជា​គ្រឹះស្ថាន​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ហើយ​ជា សមាជិកគ្រួសារ​របស់​ធនាគារពាណិជ្ជ អ៊ូ​រី ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1899​។ ធនាគារ អ៊ូ​រី គឺជា​ធនាគារពាណិជ្ជ លំដាប់​ជួរមុខ​នៅ​ប្រទេស​កូរ៉េ ដែលមាន​ទ្រព្យសកម្ម ជាង 350 ពាន់​លាន​ដុល្លារ និង​មាន​បណ្តាញ​អន្តរជាតិ​នៅក្នុង​26 ប្រទេស​ជុំវិញ ពិភពលោក​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ធ្វើ​ប្រតិបត្តិការ​ទូទាំងប្រទេស​កម្ពុជា មាន​សាខា​ចំនួន 107 ជាមួយនឹង​ទ្រព្យសកម្ម​ជាង 275 លាន​ដុល្លារ​អាមេរិក និង​បុគ្គលិក​ចំនួន 1,446 នាក់​កំពុង​បម្រើ​ដល់​អតិថិជន​របស់​យើង (​គិត​ត្រឹម​ខែកុម្ភៈ 2019)​។ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ផ្តល់ជូន​នូវ ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​រួមមាន​បញ្ញើ​សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ និង សេវា​ធនាគារ​ចល័ត​ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×