Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កណ្ដាល ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​បំបែក​ខេត្ត តែ​មកដល់​ឥឡូវ លោក ម៉ៅ ភិ​រុន បាន​ត្អូញត្អែរថា ពិបាក​គ្រប់គ្រង​ភូមិសាស្ត្រ ​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា អភិបាល​ខេត្តកណ្តាល​ជា​អ្នកធ្វើ​ឲ្យ​ខកខាន​ក្នុងការ​បង្កើត​ខេត្ត​ថ្មី ។​

​បញ្ហា​រត់ការ​កាន់កាប់​តំណែង​នៅ​ខេត្ត​ថ្មី គឺជា​ដើមចម​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល សម្រេចចិត្ត​លុបចោល​គម្រោង​បំបែក​ខេត្ត កាលពី​ចុងឆ្នាំ​២០១៨​កន្លងមក ​។ លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការអន្តរាគមន៍​លើ​មុខតំណែង​នៅក្នុង​ខេត្ត​ថ្មី​នោះដែរ​។​

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ប​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល ​ពិតជា​ចង់​បំបែក​ខេត្ត​ថ្មី​ចំនួន​ពីរ ដើម្បី​ជួយ​សម្រួល​ដល់​រដ្ឋបាល​ខេត្តកណ្ដាល ដែលមាន​ភូមិសាស្ត្រ​ក្រវ៉ាត់​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​គម្រោង​នេះ បាន​ខកខាន​ទៅវិញ
ដោយសារតែ​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិ​រុណ លូកដៃ​ចូល​លើ​កិច្ចការ​នេះ​។ លោក ម៉ៅ ភិ​រុណ បានស្នើ​ទៅ​រដ្ឋាភិបាល សុំ​តែងតាំង​មុខងារ​មន្ត្រី​នៅក្នុង​ខេត្ត​ថ្មី​នោះ ទើប​ធ្វើ​ឲ្យ​សម្ដេចនាយក​រដ្ឋមន្ត្រី មិន​ពេញចិត្ត ហើយ​សម្រេច​លុបចោល​គ​ម្រោ​ង​នេះ​តែម្ដង​។​

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា​” រឿង​ដែល​ខកខាន​បង្កើត​ខេត្ត​ថ្មី គឺ ម៉ៅ ភិ​រុន តែម្តង​និយាយ​ឲ្យ​មែន​ទៅ តែ​ឥឡូវ​ត្អូញ​ថា​អ្នក​ខេត្ត​ណា​ក៏​មក​ឆ្លងកាត់​ខេត្តកណ្តាល​ដែរ លើកលែង​ផ្លូវជាតិ​លេខ​៧ ក្រៅពីនោះ​ចេញពី​ខេត្ត​គាត់​ទាំងអស់ ។ ប៉ុន្តែ​ទិស​ទាំងឡាយ​នោះ​ដោយ​ឆ្លងកាត់​ខេត្តកណ្ដាល អាហ្នឹង​ហើយ​បាន​មានការ​សិក្សា​មួយ
​មានការ​អនុញ្ញាត​ពីស​ម្ដេច អគ្គមហាសេនា​តេ​ជោ ក្នុង​ការរៀបចំ​រដ្ឋបាល​ខេត្ត​មួយ ដើម្បី​ងាយស្រួល​គ្រប់គ្រង ឥឡូវ​គាត់​មក​ត្អូញ ថា​អា​រឿង​ពិបាក ដោយសារ ​ភូមិសាស្ត្រ​គាត់​អញ្ចឹង អា​រឿង​ហ្នឹងហើយ​ដែល​ធ្វើ​ឲ្យ​ខកខាន​បង្កើត​ខេត្ត រឿង​ម៉ៅ​ភា​រុណ​នោះ​តែម្ដង តើ​មកដល់​ឥឡូវ​មក​ត្អូញ ។ ហើយ​ត្រង់ណា​ក៏​ឆ្លងកាត់​ខេត្ត​គាត់​ដែរ
គឺ​មានតែ​ផ្លូវ​លេខ 7 ក្រៅពីនោះ​ផ្លូវត្រូវ​ឆ្លងកាត់​ខេត្ត​គាត់​ទាំងអស់ ។ ផ្លូវជាតិ​លេខ 2 ខេត្តតាកែវ ផ្លូវជាតិ​លេខ 3 ផ្លូវជាតិ​លេខ 4 ផ្លូវជាតិ​លេខ 1 ផ្លូវជាតិ​លេខ 5 ផ្លូវជាតិ​លេខ 6​អា​គឺ​នៅក្នុង​ខេត្ត​គាត់​ទាំងអស់នោះ​តែម្តង គាត់​ថា ​ត្រូវ​ហើយ​មិនមែនជា​កដប​ទេ អញ្ចឹង​ហើយ​បានជា​យើង​សុំ​យោបល់ យើង​អាច​បំបែក​រដ្ឋបាល​និង
​បានទេ ងាយស្រួល​ក្នុងការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់ ពីព្រោះ​បើ​អន្តរាគមន៍​ពី​តាខ្មៅ​មកដល់​ពញ្ញាឮ ពី​អង្គស្នួល​មកដល់​លើកដែក គឺ​ត្រូវតែមាន​ការឆ្លងកាត់​ពេញ​ហ្នឹង​ទាំងអស់ ដល់​អញ្ចឹង​គាត់​អន្តរាគមន៍​មក មាន​អ្នកនេះ​មាន​អ្នកនោះ​ធ្វើ​ចៅហ្វាយខេត្ត នឹងមាន​រហូតដល់​ប្រធាន​តុលាការ ដល់ពេល​ចង់​សម្ដេច​បាន​ប្រាប់​មក​ខ្ញុំ គឺ​ឈប់​តែម្ដង ហើយ​ខ្ញុំ​បាន​តប​ទៅ​សម្ដេច​ថា អញ្ចឹង​ក៏បាន ប៉ុន្តែ​មកដល់​ឥឡូវ គាត់​មករ​អ៊ូ​ថា​ពិបាក​ក្នុងការគ្រប់គ្រងភូមិ​សាស្ត្រ​”​។​

​ការបញ្ជាក់​របស់លោក ស ខេង នេះ​បន្ទាប់ពី​លោក ម៉ៅ ភិ​រុន អភិបាលខេត្ត​កណ្តាល បាន​ត្អូញត្អែរថា ពិបាក​គ្រប់គ្រង​ភូមិសាស្ត្រ​ខេត្តកណ្តាល ដោយសារ​ភូមិសាស្ត្រ ​៕​ ដោយ​៖​កូ​ឡាប

spot_img
×