Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​នី ចាត់ទុក​សារ​ប្រមាថ​របស់ សោ ចាន់​ដេ​ត ជា​បុគ្គល​ដែល​គ្មាន​សីលធម៌ មិនមាន​ការអៀនខ្មាស និង​គ្មាន​សេចក្តីថ្លៃថ្នូរ​

spot_img

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sor Chandeth បាន​សរសេរ​បង្ហោះ​ថា “ វាសនា​ត្រូវ​ជូ​ប​គ្នា​” ភ្ជាប់​មក​នូវ​រូបភាព​របស់ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​បាន ទទួល មរណភាព កាលពី​២​ឆ្នាំមុន​។​

​លោក​ហ៊ុន ម៉ា​នី កូនប្រុស​សម្តេច​តេ​ជោ នៅ​ថ្ងៃទី​១០​មេសា​នេះ បាន​សរសេរ​សារ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា​« ខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ខិតជិត​មកដល់ គ្រប់​ក្រុមគ្រួសារ​ខ្មែរ​បាន និង​កំពុង​ត្រៀមខ្លួន​ដើម្បី​ជួបជុំ សប្បាយរីករាយ និង​បាន​ជូនពរ​គ្នា​ទៅវិញទៅមក​។ សម្រាប់​ក្រុមគ្រួសារ​ខ្ញុំ និង​សម្រាប់​ខ្ញុំ​ជា​កូនប្រុស​ម្នាក់​នៅក្នុង​គ្រួសារ​នេះ ខ្ញុំ​ពិតជា​មានការ​តក់ស្លុត និង​មានការ​ហួសចិត្ត​ជា​ពន់​ពេក ក្រោយពេល​បាន​អាន​សារ​មួយ ដែល​សរសេរ ដោយ​បុគ្គល សោ ចាន់​ដេ​ត (Sor Chandeth)​។ ខ្ញុំ​ពិតជា​នឹកស្មាន​មិន​ដល់ ថា​ពាក្យពេចន៍ និង​ទង្វើ​បែប​អសីលធម៌​នេះ អាច​សម្តែង​ចេញ​បាន​ទៅរួច​។ ចំពោះ​ខ្ញុំ ទង្វើ​នេះ​មិនមែនជា​សេរីភាព​នៃ​ការបញ្ចេញមតិ​ឡើយ​។ បើទោះជា​ខ្ញុំ​មិន​ស្អប់ ប៉ុន្តែ​សម្រាប់​គ្រួសារ​ខ្ញុំ និង​ជាពិសេស​ដើម្បី​លោកឳពុក​ខ្ញុំ និង​សុវត្ថិភាព​របស់គាត់ ខ្ញុំ​ពិតជា​មិនអាច​បំភ្លេចបាន​នូវ​ពាក្យ​ពេ​ច​ន៌ និង​ទង្វើរ​ដ៌​ស្មោកគ្រោក​បែបនេះ​បានឡើយ​»​។​

លោក​ហ៊ុន ម៉ា​នី បាន​ថ្លែងបន្តថា «​ពិតណាស់ បើទោះជា​ខ្ញុំ​ដឹង​ច្បាស់​ថា បុគ្គល​ដែល​គ្មាន​សីលធម៌ មិនមាន​ការអៀនខ្មាស និង​គ្មាន​សេចក្តីថ្លៃថ្នូរ​បែបនេះ​នៅមាន​នៅឡើយ ខ្ញុំ​នៅតែ​ជឿជាក់​លើ​ភាពចាស់ទុំ​របស់​ប្រជាពលរដ្ឋ និង​សង្គម​យើង ថាបើ​ទោះជា​យើង​មានគំនិត​ផ្សេងគ្នា សង្គម​យើង​ពិតជា​មាននូវ​សុភនិច្ឆ័យ​ត្រឹមត្រូវ ដោយ​ត្រូវ​ទុក​ភាព​ផ្សេងគ្នា​នៅ​ដោយឡែក នៅពេលដែល​យើង​និយាយ​ពី​ប្រយោជន៍ និង​អនាគត​របស់​ជាតិ និង​ប្រជាជន​យើង​»៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×