Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ហ៊ាន ទាល់តែ​ស្រែកយំ​ទាមទារ ល្បី​ពេញ​បណ្តាញ​សង្គម ទើប​ទទួលបាន​យុត្តិធម៌ ហើយ​ទទួលបាន​ម៉ូតូ​២​គ្រឿង ខណៈ​កូនប្រុស​បាត់បង់​ជីវិត​

spot_img

​កំពង់ស្ពឺ ​៖ ​លើ​លោក​នេះ​យុត្តិធម៌​ពិតជា​មាន​មែន ប៉ុន្តែ​ទាល់តែ​ស្រែកយំ​ទាមទារ ល្បី​ពេញ​បណ្តាញ​សង្គម​។ កាលពី​ថ្ងៃទី​៨ ខែមេសា គណនី​លោក ជា ហ៊ាន បាន​សរសេរ​សារ​មួយ​ពាក់ព័ន្ធ​នឹង​ម៉ូតូ​របស់​កូន​គាត់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរ ត្រូវបាន​សមត្ថកិច្ចរ​ក្សា​ទុក ដោយ​មិន​ទាល់​បាន​ប្រគល់ឱ្យ​គាត់​វិញ ទោះ​តុលាការ​សម្រេច​ប្រគល់ឱ្យ​គាត់​វិញ​ក៏ដោយ ។ ប៉ុន្តែ​ឥឡូវ ក្រោយពី​លោក​ស្រែក​ទាមទារ បាន​ដូច​បំណង​ហើយ ហើយ​ក្លាយជា​លាភ បូក​សំណាង​ថែមទៀត គឺ​ប៉ូលិស​បានប្រគល់​ម៉ូតូ​ឲ្យ​វិញ និង​ទទួលបាន​ម៉ូតូ​ថ្មី​សន្លាង​មួយគ្រឿង​ទៀត រួមជាមួយ​ថវិកា​ឧបត្ថម្ភ​មួយ​ចំ​នួ​យ​ទៀត ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។

​លោក​សរសេរ​រៀបរាប់ថា​៖ “​ខ្ញុំ​ពិតជា​អ​សម​ត្ថិ​ភាព​ណាស់ គេ​បុក​កូន​ស្លាប់​ហើយ​ម៉ូតូ​ដែល​តុលាការ​សំរេច​អោយ​ហើយ​យកមក​វិញ​មិនបាន ទៅ​ជួប​សមត្ថកិច្ច​ម្តងៗ​ដូច​ទៅសុំ​ទាន​គេ​ចឹ​ង ខ្ញុំ​សុខចិត្ត​ចោល​ម៉ូតូ​០១៨​នឹង​ចុះ កុំអោយ​សមត្ថកិច្ច​លំបាក ដោយសារ​យើង​យក​ពេលវេលា​អូស​រទេះដឹក​ទឹក​លក់​យកលុយ​ចឹ​ញ្ចឹ​ម​ក្រពះ​វិញ​” ។​

​បង្ហោះ​កាលពី​ថ្ងៃទី ៨ ខែមេសា​ ​ក្រោយពី​សារ​នេះ​បាន​បង្ហោះ​រួចមក ធ្វើឱ្យ​មហាជន​នាំគ្នា​ចែករំលែក​ខាង​ច្រើន ទីបំផុត​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ប្រកាស ថា នឹង ជួយ ឱ្យ អស់ លទ្ធភាព​។ លោក បាន ប្រកាស ទៅ កាន់ អ្នក ខេត្ត កំពង់ស្ពឺ ដែល បាន ស្គាល់ លោក ពូ ជា ហ៊ាន ឱ្យ ទាក់ ទង មក លោក ផ្ទាល់ តាម លេខ ទូរ​សព្ទ​របស់លោក​។​

​លោក​ប៉ាន់​ខែម ប៊ុនថន បាន​បង្ហោះ​សារ​ ​ទីបំផុត​លោក ជា ហ៊ាន ទទួលបាន​ម៉ូតូ​របស់​កូន​គាត់​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី ៩ ខែមេសា នេះ ដោយ​សមត្ថ​កិ​ច​បាន​យកមក​ប្រគល់ជូន​ដល់ផ្ទះ​របស់គាត់​តែម្ដង​។ គាត់​ក៏បាន​បង្ហោះ​សារ​ថ្លែងអំណរគុណ​ដល់​បងប្អូន ទ្រង់ ឯកឧត្តម​ដែល​បាន​ជួល​សម្រួល និង​ឯកឧត្តម​ស្នងការ​ខេត្តកំពង់ស្ពឺ​ដើម្បី​ប្រគល់​នូវ​ម៉ូតូ​ដល់​គាត់​វិញ​។​

​ស្រាប់តែ​គាត់​បង្ហោះ​បាន​២​ថ្ងៃ ផ្អើល​មេឃ​រញ្ជួយ​ដី ដោយ​ឃើញ​ភាពខុស​ឆ្គង​របស់​អធិការ​ស្រុក ធ្វើការ​យឺតយ៉ាវ ដោយ​គាត់​បាន​រាយការណ៍​ទៅ​លោកស្នងការ​ខេត្តកំពង់ស្ពឺ ជាប់រវល់​ទៅ​ស្រុក​នៅ​បាត់ដំបង ។ ភ្លាមនោះ​លោកស្នងការ ក៏បាន​បញ្ជារ​ឲ​ដោះលែង​ប្រគល់​ម៉ូតូ ទៅ​ម្ចាស់​ដើម​គេ​វិញ កុំ​អូស​ក្រឡា វែងឆ្ងាយ ។

​ថ្ងៃនេះ ដំណឹង​ដ៏​ល្អ​រីករាយ របស់លោក ជា ហ៊ាន គឺ​គាត់ ទទួលបាន ម៉ូតូ ឌ្រី​ម​សង់ ២០១៩ ថ្មីស្រឡាង ជា​អំណោយ សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី ជួយ​សម្រួល​ការងារ មន្ត្រី​បរិស្ថាន​រូបនេះ ព្រោះ​ម៉ូតូ​ជនរងគ្រោះ ជួប​គ្រោះថ្នាក់​ដល់​ស្លាប់​នោះ​ក៏ ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ ដែល​តុល​ការ​បានសម្រេច​ប្រគល់​ឲ​ឪពុក​រងគ្រោះ យកទៅ​គ្រប់គ្រង​ជា​បណ្តោះអាសន្ន តែ​ហាម​លក់ អស់​រយះពេល ២០​ថ្ងៃ​ហើយ ។​

​ក្រុមការងារ​នៃ​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ បាន​នាំ​ម៉ូតូ​មួយគ្រឿង ព្រមជាមួយ​ថវិកា​មួយចំនួន​យកមក​ប្រគល់ជូន​គ្រួសារ​រងគ្រោះថ្នាក់​ចរាច​រ​(​ស្លាប់​)​ឈ្មោះ យី សុភា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​រំលោង​ប្រ​ភ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​ក្រុមការងារ​បានប្រគល់​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ពណ៌​ក្រហម​(​ថ្មី​) និង​បាន​លើកឡើងថា នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមជាមួយ​ថវិកា​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​ក្មួយប្រុស ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រហូត​បាត់​ជីវិត​ថែមទាំង​ខ្វះខាត​មធ្យោបាយ​ធ្វើដំណើរ​ថែមទៀត​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រួល សុខ​ជា បាន​ថ្លែងថា តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្តេច​ទាំង​ទ្វេ​បាន​សម្តែង​ក្តី​អាណិតអាសូរ​ចំពោះ​ក្រុមគ្រួសារ និង​ចូលរួម​សោកស្តាយ​ចំពោះ ការបាត់បង់​សមាជិក​ក្រុមគ្រួសារ​ខាងលើ​។​

​សូម​រំលឹកថា​៖ កាលពី​ថៃ្ង​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ KM ៤១-៤២ ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ សេរី​២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ស្ពឺ 1L.6918 ឈ្មោះ យី សុភា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​រំលោង​ប្រ​ភ្លះ សង្កាត់ សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជាង​៤​ខែ​កន្លងមកហើយ ទើប​មាន​ដីកា​សាលាដំបូង​ខេត្តកំពង់ស្ពឺ សម្រេច​ប្រគល់​ម៉ូតូ​ឲ្យ​ខាង​រងគ្រោះ​ចេញ​ដោយ​របស់​ចៅក្រម ពេជ្រ ចិន្តា ប៉ុន្តែ​ម៉ូតូ​ខាងលើ​នៅតែ​មិន​ព្រម​ប្រគល់ជូន​ជនរងគ្រោះ ដោយ​សំអាង​ហេតុផល​ច្បាប់ ទើប​ធ្វើ​ឲ្យ​ព័​ត៌​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្មុង​ស្រុក​ជ្រាប ដល់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ទើប​នៅថ្ងៃនេះ​ដោយ​ក្តី​អាណិត​សម្តេច​ទាំងពីរ បានប្រគល់​ម៉ូតូ​ថ្មី​មួយគ្រឿង​ជូន​សម្រាប់​ប្រើប្រាស់ ក្នុងនោះ​ក៏បាន​ចែកជូន​ថវិកា​សម្រាប់​ចាស់ៗ និង​ក្មេងៗ​ក្មុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ផងដែរ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ធ្វើការ​បំភ្លឺ​ជូន​សា ធា​រណៈ​ជន និង​អ្នក​និយម​បណ្ដាញ​សង្គម face book ទាំងអស់​មេត្តា​ជ្រាប ក្រោយ​ហេតុការណ៍​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ​៤ កាលពី​ថៃ្ង​ទី​០៤.១២.២០១៨ KM៤១~៤២​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ម៉ាក ហុងដា​សេ ១២៥ សេរី ២០១៨ ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ស្ពឺ 1L.6918​ឈ្មោះ​យី សុភា​ន់ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ នៅ​ភូមិ​រំលោង​ប្រ​ភ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយ​កិច្ចសម្របសម្រួល​គ្នា​រវាង​ដើម​បណ្ដឹង​និង​អ្នក បង្ក​បាន​ព្រមព្រៀងគ្នា​ទទួល​សំណង​រដ្ឋប្បវេណី​បញ្ចប់រឿង និង​យល់ព្រម​ដក​ពាក្យបណ្ដឹង​ចៅក្រម​បានចេញ​ដីកា​សម្រេច​ក្រោយពី​ភាគី​រងគ្រោះ​បានដាក់​ពាក្យ​ស្នើសុំ​ម៉ូតូ​ដើម្បី​យកទៅ​ប្រើប្រាស់​បណ្ដោះអាសន្ន រង់ចាំ​សំរេច​អង្គសេចក្ដី​ចប់​ជា​ស្ថា​រព ភាគី​រងគ្រោះ​ក្រោយ​បាន​ដីកា​ស្រាប់តែ​កាន់​យកមក​ប្រគល់ជូន​នគរបាល​តែម្ដង ជំនាញ​បាន​ណែនាំ​ថា​ត្រូវ​បញ្ជូនមក​តាម​នីតិវិធី​រដ្ឋបាល​នឹង​បោះត្រា​រដ្ឋបាល​ចូល ដើម្បី​ពិនិត្យថា វត្ថ​តាង​នោះបាន​បញ្ជូនទៅ​តុលាការ​ជាមួយ​សំណុំរឿង ឬ​រក្សាទុក​នៅ​កន្លែង​ណា​? “​ការពិត​ដីកា​តុលាការ​ត្រូវមាន​ដីកាអម​បញ្ជូនមក​រដ្ឋបាល​ត្រង់​”​ភាគី​រងគ្រោះ​មិនបាន​ធ្វើតាម​ការណែនាំ​នោះទេ​គឺ​ទៅ​បាត់​រហូត​មិន​ឃើញ​មកវិញ ក្រោយមក​មាន​ព័ត៌មាន​ថា​ជនរងគ្រោះ មាន​ដីកា​ពី​តុលាការ​ហើ​យ​បែរជា​នគរបាល​មិន​ព្រមអោយ​វត្ថុតាង​។

​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ដ សូមបញ្ជាក់ថា​ពាក់ព័ន្ធ​ចំណុច​នេះ​នគរបាល​មិនដែល​តឹងតែង​ក្នុង​ប្រគល់​វត្ថុតាង​ឲ្យ​ទៅ​ជនរងគ្រោះ ឬ​ជនបង្ក​ឡើ​យ ប៉ុន្តែ​ការបញ្ជូន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​គឺ​វត្ថុតាង​រក្សាទុក​នៅ​ច្រើន​កន្លែង ពេលខ្លះ​នៅ​សាលាដំបូង​ខេត្ដ ខ្លះទៀត​ក៏មាន​ផ្ញើទុក​នៅ​ទីតាំង​នគរបាល​ផងដែរ ដូច្នេះ​ត្រូវតែ​ធ្វើអោយ​ច្បាស់លាស់​និង​តាម​នីតិវិធី តាមរយៈ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម​ថា​នគរបាល​តឹងតែង​នោះ​គឺជា​រឿង​មិន ពិត​នោះទេ សូម​សាធារណៈជន​និង​អ្នកលេង​បណ្ដាញ​សង្គម​មេត្តា​យល់​និង​ជ្រាប​ជា​ព័ត៌មាន​។

​ជាក់ស្ដែង​ដីកា​សម្រេច​អោយ​ប្រគល់​វត្ថុតាង​ម៉ូតូ​ជូន​ភាគី​រងគ្រោះ​គឺ​មិនបាន​បញ្ជាក់​ច្បាស់​ថា​នៅ​ស្នងការដ្ឋាន ឬ​អធិការដ្ឋាន​ក្រុង​.​ស្រុក​នោះទេ​គឺ​សម្រេច​បង្គាប់​មក​សមត្ថ​កិច្ច​ប្រគល់​ជា​បណ្ដោះអាសន្ន​នូវ​វត្ថុតាង ប៉ុន្តែ​ភាគី​រងគ្រោះ​យល់ថា​បែបបទ​ច្រើន​ទើ​ប​មិន​ព្រម​អនុវត្ដ នគរបាល​ក៏មាន​ការយល់​ដល់​អារម្មណ៍​ក្រុមគ្រួសារ​រងគ្រោះ​ផងដែរ​នៅ​ការបាត់បង់​សមាជិកគ្រួសារ​ជាទី​ស្រលាញ់ ម្យ៉ាងទៀត​ក៏​មិនអាច​ថា​ខុស​នោះដែរ ដូច្នេះ​សូម​ការយោគយល់​និង​ព្យាយាម​អនុវត្ដ​អោយបាន​ត្រូវ​តាម​នីតិវិធី​ជៀសវាង​កំហុស​ធ្លាក់​ទៅ​លើ សមត្ថកិច្ច នៅ​ថ្ងៃស្អែក​នេះ​ម៉ូតូ​ជា​វត្ថុតាង​និង​ត្រូវបាន​ប្រគល់ជូន​ភាគីរ​ង​គ្រោះ វិញ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​«​គ្រប់​លិខិត​រដ្ឋបាល​ទាំងអស់​ដែល​ផ្ញើមក​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត ត្រូវតែ​មានការ​បោះត្រា​ចូល​~​ទទួល និង​បញ្ជូន​ទៅតាម​ការិយាល័យ​ជំនាញ​និ​មួយៗ​នៅ​ចំណុះ​ស្នងការដ្ឋាន នេះ​ជា​កិច្ចការ​ទូទៅ​ដែល​ត្រូវតែ​អនុវត្ដ​»៕​ ដោយ​៖​កូ​ឡាប​

spot_img
×