Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឥន្ទ្រី និង​សត្វ​សំពោច ដែល​ឈ្មួញ ប្រុង​លោត​ទៅ​ឆត្រ​នាំទៅ​វៀតណាម ត្រូវ​សមត្ថកិច្ច​ស្ទាក់ចាប់​នៅ​ស្រុក​សំបូរ

spot_img

​ក្រចេះ​ ៖ សត​សត្វព្រៃ​រស់​ដ៏​កម្រ គឺ សត្វ​ឥន្ទ្រី​ចំនួន​២០​ក្បាល និង​សត្វ​សំពោច​៨​ក្បាល ត្រូវបាន ក្រុម​សមត្ថកិច្ច​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១០ មេសា បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ធ្វើការ​រំដោះ​ចេញពី​រថយន្ត​ឈ្មួញ​លួច​ដឹកជញ្ជូន ។ ក្រុម​សមត្ថកិច្ច បាន​និយាយថា ពពួកសត្វ​ព្រៃ​ដ៏​កម្រ​ទាំងនេះ ត្រូវបាន​ឈ្មួញ​លួច​ដឹក​តាម​រថ​យន្តកា​មេ​រី​ឆ្លាម​១​គ្រឿង ទំនងជា​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់​ព្រំដែន​វៀតណាម តែ​ត្រូវបានធ្វើ​ការស្រាវជ្រាវ​ស្ទាក់​ចាប់បាន​នៅលើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។​

​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០៨ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ស្ទាក់ចាប់​រថយន្ដ​មួយគ្រឿង ដឹក​សត្វព្រៃ​រស់​ជាច្រើន​ក្បាល បម្រុង​លោត​ឆត្រ​ទៅ​វៀតណាម ។​

​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បាន​ឲ្យ​ដឹងថា រថយន្ដ​ដែល​សមត្ថកិច្ច​ឃាត់​បាន​នោះ គឺ​រថយន្ដ​ម៉ាក​មាម​រី​ឆ្លាម ពណ៌​ស្ករ ស្លាក់​លេខ ព្រះសីហនុ 2A-2647 ដឹក​សត្វព្រៃ​រស់ មាន​សំពោច​ចំនួន​៨​ក្បាល ស្មើ​១៧​គីឡូក្រាម និង​សត្វ​ឥន្ទ្រី​ចំនួន ២០​ក្បាល​។​

​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​រថយន្ដ តែ​អ្នកបើកបរ​រត់គេចខ្លួន​មិន​ស្គាល​អត្តសញ្ញាណ​នោះទេ ហើយ​សត្វ​ទាំងនោះ ត្រូវ​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង បណ្ដោះអាសន្ន រង់ចាំ​អង្ក​ការ វាយ អេ​ត មក​ទទួលយក​នៅ​ថ្ងៃស្អែក​។​

​ទោះជា​បែបណា សកម្មភាព​បង្ក្រាប​ឈ្មួញ​ដឹកជញ្ជូន មិន​ត្រូវបាន​ឃាត់ខ្លួន​មនុស្ស​នោះទេ ដោយ​សមត្ថកិច្ច​អះអាងថា អ្នកបើករថយន្ត​បាន​គេចខ្លួនបាត់ ក្រោយ​ការ​តាម​ស្ទាក់ចាប់​រថយន្ត​នោះបាន ។ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង លោក កែវ ចំណាន បាន​ប្រាប់​ឲ្យ​ដឹងថា សត្វព្រៃ​ត្រូវ​នាំមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ ដើម្បី​រង់ចាំ​ចំណាត់ការ​ធ្វើការ​ដោះលែង ចូលក្នុង​ព្រៃ​ឱ្យមាន​សុវត្ថិភាព​វិញ ។​

​មានការ​កត់សម្គាល់ឃើញ​ថា បទល្មើស​ដឹកជញ្ជូន​ស​ត្វ​ព្រៃ គឺ​នៅតែមាន​លួចលាក់​ក្នុង​រូបភាព​ផ្សេងៗ​ពី​ក្រុម​ឈ្មួញ​ដដែល ហើយ​ក្នុងទិសដៅ​នាំចេញ​នៅ​ប្រទេស​វៀតណាម​ទៀតផង ។ ប្រភព​បាន​និយាយថា សត្វព្រៃ​គ្រប់​ប្រភេទ​សព្វថ្ងៃ កំពុងតែ​មាននៅ​ទីផ្សារ​ខ្ពស់ តាម​ព្រំដែន​ជាប់​ប្រទេស​វៀតណាម ។ ទន្ទឹមគ្នានេះ ការ​លួច​ធ្វើ​អាជីវកម្ម​ពី​ឈ្មួញ​ទុច្ចរិត​លើ​ជំនួញ​ខុសច្បាប់​នេះ ក៏​កំពុង​តែមាន​សន្ទុះ​ខ្លាំង​ដោយ​ពួកគេ​បាន​ប្រើ​គ្រប់​រូបភាព​មធ្យោបាយ ដើម្បី​ដឹកជញ្ជូន ៕​ ដោយ ៖ កូឡាប

spot_img
×