Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សម្ដែង ដេ​នី ក្វាន់ បង្ហាញ​រូបរាង​ស៊ិ​ច​ស៊ី ក្នុង​ឈុត​គេង​ពណ៌​ក្រហមឆ្អិនឆ្អៅ ផ្អើល​ទស្សនិកជន

spot_img

​ភ្នំពេញ​ ៖ ជាការ​ពិតណាស់​តារា​សម្តែង​ស្រី ដេ​នី ក្វាន់ តែងតែ​បង្ហាញ​នូវ​រូបភាព ដែល​ខ្លួន​កំពុងតែ​មានបាន ជាមួយនឹង​កា​រស់នៅ​យ៉ាង​សម្បូរបែប មាស​ទាំង​ប្រាក់ ឡាន របស់របរ​ទំនើបៗ​ជាច្រើន ព្រមទាំង​មានដំណើរ​កម្សាន្ត​នៅឯ​ក្រៅប្រទេស​ថែមទៀត​។ ជាពិសេស​គេ​សង្កេតឃើញ ដេ​នី ក្វាន់ បានបង្ហាញ​នូវ​រូប​សម្រស់​ដែល​នាង បាន​កែកុន និង​ថែរក្សា​សម្រស់​បាន​យ៉ាង​ស្រស់​សោភា​។​

ក្រោយពី​បាត់​មុខ​អស់​មួយរយៈ ដេ​នី ក្វាន់ បានបង្ហាញ​នូវ​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហាញនូវ​ឈុត​សម្លៀកបំពាក់​ឈុត​គេង​ក្រហមឆ្អិនឆ្អៅ ដែល​មើលទៅ​ពិតជា​ស្រស់ស្អាត​។

សូម​រំលឹកថា​៖ កាលពីពេល​កន្លងទៅ ដេ​នី ក្វាន់ និង ចោម ចាន់ ត្រូវបាន​មហាជន​ជាច្រើន​វាយប្រហារ​រិះគន់​យ៉ាង​ចាស់ដៃ ថា​តែងតែ​បង្ហោះ​រូបភាព និង live វីដេអូ ក្នុង​សម្លៀកបំពាក់​ស៊ិ​ច​ស៊ី រហូត​មានការ​បញ្ចេញមតិ​ថា​មកពី​ការ​ស្លៀកពាក់​របស់ ដេ​នី ក្វាន់ និង ចោម ច័ន្ទ ទើប​បង្ក​ឲ្យ​មាន​បទល្មើស​រំលោភ​កើនឡើង​៕​ ដោយ​៖​ស្រីនាថ​

spot_img
×