Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ UNICEF ជួយ​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការងារ​សកម្មភាព​មីន​

spot_img

​ភ្នំពេញ ៖ ​ប្រមុខ អាជ្ញាធរ​មីន បាន ស្នើសុំ​ឲ្យ​អង្គការ UNICEF បង្កើន​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​អាជ្ញាធរ​មីន ពិសេស​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា​សម្រាប់​គាំទ្រ​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​នៅ​កម្ពុជា​។​

​នា​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩ លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Ms. Cristian Munduate, ប្រធាន​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា នៅ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​។​

​លោក ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក បាន​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គការ UNICEF ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការងារ​សកម្មភាព​មីន នាពេល​កន្លងមក​។

​ជាមួយគ្នានេះដែរ លោក ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​អាណត្តិ​ការងារ​របស់​អាជ្ញាធរ​មីន ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជារួម​ជាមួយ​ដៃគូ​អភិវឌ្ឍ បាន​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​តម្រូវការ​ផ្នែក​មនុស្សធម៌ និង​ការអភិវឌ្ឍ​ដោយ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​មាន​មីន​ជាច្រើន​ម៉ឺន​ហិកតា​ជូន​ដល់​សហគមន៍​មូលដ្ឋាន​។

​ស្រប​ពេលដែល​អត្រា​គ្រោះថ្នាក់​កំពុង​កើនឡើង​ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​អង្គការ UNICEF បង្កើន​កិច្ចសហការ​បន្ថែមទៀត​ជាមួយ​អាជ្ញាធរ​មីន ពិសេស​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា​សម្រាប់​គាំទ្រ​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​នៅ​កម្ពុជា​។​

​ជាការ​ឆ្លើយតប​លោកស្រី Cristian Munduate បាន​មានប្រសាសន៍​សំដែង​នូវ​សុ​ឆន្ទៈ និង​បង្ហាញ​នូវ​គោលជំហ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុងនោះ​អង្គការ UNICEF បាន​ឯកភាព​ជួយ​សកម្មភាព​មួយចំនួន​ដូចខាងក្រោម​នេះ​៖ រៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​ការងារ​អប់រំ​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន ផលិត​វីដេអូ​ខ្លីៗ​អំពី​សារ​អប់រំ​មីន បោះពុម្ព Poster អប់រំ​មីន បោះពុម្ព​សៀវភៅសរសេរ​អប់រំ​មីន​ផលិត​ប៉ាណូ​អប់រំ​ពី​មីន និង បណ្តុះបណ្តាល​នគរបាល​ស្តីពី​ការអប់រំ​មីន​។​

​អង្គការ UNICEF និង​អាជ្ញាធរ​មីន គ្រោង​នឹង​ចុះទៅ​សិក្សា​ពី​បញ្ហា​នៃ​ការកើនឡើង​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី សង្គ្រាម នៅតាម​បណ្តា​ខេត្ត​ដែលមាន​អត្រា​គ្រោះ​ថ្នាក់ខ្ពស់ នាពេល​ខាងមុខនេះ ដើម្បី​រក​វិធានការណ៍​ទប់ស្កាត់​ជាបន្ទាន់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×