Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​អស់ 2 ខ្នង​នៅ​រតនគិរី ដោយ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​ពុំ​ដល់ ព្រោះ​គ្មាន​ស្ពាន​ឆ្លងទន្លេ​

spot_img

រតនគីរី ៖​ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី ថ្ងៃទី​១០​មេសា​២០១៩ វេលា​ម៉ោង ១០និង៣០នាទីព្រឹក មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ចំនួន ២ ខ្នង​ជាប់​គ្នា ស្មើនឹង ៤ គ្រួសារ មនុស្ស​រួម​ចំនួន​១៦​នាក់ ស្រី ៩ នាក់ រីឯ​ផ្ទះមួយ​ខ្នង​ទៀត បាន​ឆេះ​រោល​ជញ្ជាំង​ផ្ទះ​អស់​មួយ​ចំហៀង ស្ថិតនៅ​ភូមិ​ញ៉ា​ង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។ នគរបាល​បាន​បន្ដថា​ករណី​អគ្គិភ័យ​នេះ​សមត្ថកិច្ច​មិនបាន​ជួយសង្គ្រោះ​ឬក៏​បាញ់​ពន្លត់​ផ្ទះ​ស៊ែរ​រូបនេះ​ដោយ​ប្រើ​រថយន្ត​របស់ខ្លួន​ឡើយ​ដោយសារតែ​រថយន្ត​ចូលទៅ​មិន​រួច​ព្រោះ​មិនមាន​ជា​ស្ពាន​ឆ្លងកាត់​ទន្លេ​គឺ​សមត្ថកិច្ច​បានត្រឹមតែ​បូមទឹក​អណ្ដូង​ជួយ​បាញ់​ពន្លត់​តែប៉ុណ្ណោះ​។​

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រួសារ​ជនរងគ្រោះ ឈ្មោះ សល់ ជឿ​ង ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិ ច្រាយ មាន​សមាជិកគ្រួសារ​ចំនួន ១៦ នាក់ ស្រី ៩ នាក់ ។ ផ្ទះ​មាន​ទំហំ ៧ ម៉ែត្រ x ៨ ម៉ែត្រ នឹង​ផ្ទះ​ចង្ក្រាន​ទំហំ ៤ ម៉ែត្រ X ៥ ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​។ គ្រួសារ​រងគ្រោះ​ឆេះ​រោល​ជញ្ជាំង មានឈ្មោះ សល់ មិ​ក ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ច្រាយ មាន​សមាជិក ១​គ្រួសារ ស្មើនឹង​មនុស្ស​រួម ១១ នាក់ ស្រី ៧ នាក់ ។ ផ្ទះ​មាន​ទំហំ ៦ ម៉ែត្រ x ៨ ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​ ។​

​ក្នុង​ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​សម្ភារៈ​ខូចខាត​ទាំងអស់​រួមមាន គង ៥ ឈុត ស្មើនឹង ៧០ គង​, ពាង​ស្រា ២០ ពាង​, ឆ្នាំ​ស្ពាន់​ចំនួន ៤, ទូរទស្សន៍​ចំនួន ២​គ្រឿង​, ម៉ាស៊ីនភ្លើង​ចំនួន ១, ត្រង់​ស៊ី​ន័​រ ១​គ្រឿង​, ប្លង់ដី ២ ប្លង់ ។ រីឯ​ផ្ទះ សល់ មិ​ក សម្ភារៈ​ខូចខាត​រួមមាន ជញ្ជាំង​ផ្ទះមួយ​ចំហៀង​។ ការឆេះ​នេះ ម្ចាស់ផ្ទះ​បានបញ្ជាក់​ថា ពុំ​ដឹង​មូលហេតុ​។

​នគរបាល​ដដែល​បាន​បន្ថែមថា នៅពេល​ភ្លើង​ឆេះ ម្ចាស់ផ្ទះ​ពុំបាន​នៅផ្ទះ​ទេ គឺ​ពួកគាត់់​នៅ​ចំការ ។ កម្លាំង​ប៉ុស្តិ៍​បាន​ជួយ​អន្តរាគមន៍​ជួយ​ពន្លត់ ដោយ​យក​ទូ​យោ​បូមទឹក​បូ​ប​ពី​អណ្តូង ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​។​

​ចំណែកឯ​រថយន្ត​អគ្គិភ័យ​មិនអាច​ជួយសង្គ្រោះ​បានទេ​ ​មូលហេតុ ពុំមាន​ស្ពាន ឆ្លងកាត់​ទន្លេ​ ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×