Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​​ម្នាក់​បើករថយន្ត​ទំនើប​ស្លាក​លេខ ភ្នំពេញ 2AR 3386 បើកឡាន​ប៊ិះ​បុក​គេ ហើយ​ចុះមក​វាយ​នាង​មួយ​ដៃ​ដួល​អុកគូទ និង​គំរាម​ឲ្យ​ទៅប្តឹង​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ ​សាហាវ​ខ្លាំងណាស់​គ្រាន់តែ​ស្ត្រី​ម្នាក់​ស្តី​ឲ្យ​បន្តិចបន្តួច​រឿង​បើករថយន្ត​បិះ​បុក​នាង​កំពុង​ដើរ ស្រាប់​បុរស​ទំនើង​នោះ​ចុះ​ពីលើ​ឡាន មក​វាយ​នាង​មួយ​ដៃ​ដួល​អុកគូទ​នឹង​ថ្នល់ ហើយ​ប្រើ​អំណាច​ជំរុញ​ឲ្យ​នាង​ប្តឹង​ថែមទៀត​។ ករណី​ហឹ​ង្សា​​មួយ​ដែល​បង្កឡើង​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ទំនើប​ស្លាក​លេខ ភ្នំពេញ 2AR 3386 ដោយសារតែ​ខឹង​ស្ត្រី​រងគ្រោះ​ស្តីអោយ​ថា បើកឡាន​លឿន​ប្រញាប់​ទៅណា វិះ​នឹង​បុក​គាត់​ទៅហើយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០១៩ ដោយ​បុរស​បង្ក​ថែមទាំង​ដេញ ស្ត្រី​រងគ្រោះ​អោយ​រត់​ទៅប្តឹង​ថែម​ទៀតផង​។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក Vanny Seven បានសរសេរថា​ ​ថោកទាប​ណាស់​អាន​រក សូម​បងប្អូន​នឹង សម​ត្ត​កិច្ច ជួយ​រក​យុទ្ធ​ត្តិ​ធម៌​ឲ្យ​ប្អូនស្រី​ខ្ញុំ​ផង បុរស់​ម្នាក់នេះ​បាន​ប្រើ​អំ​ហឹ​ង្សា​រដាក់​ប្អូន​ខ្ញុំ​ហើយ​ដេញ​ឲ្យ​ទៅប្ដឹង​ទៀត (​គាត់​ប្រហែលជា​អ្នកមាន​លុយ មានអំណាច​ទើប​គាត់​ធ្វើអំពើ​ឃោ​ឃៅ​បែបនេះ​ដាក់​អ្នកទន់ខ្សោយ​) លេខ​ឡាន​ជនដៃដល់ ភ្នំពេញ 2AR 3386 ​ជួយ​ស៊ែរ​! មូលហេតុ​គ្រាន់តែ​បងស្រី​ម្នាក់នេះ​សួរ ជិះឡាន​ប្រ​ញ៉ាប់​ទៅណា ស្ទើរតែ​បុក​គាត់ ស្រាប់តែ​ចុះ​ពី​ឡាន​ហើយ​ជេរ​ថែមទាំង​វ៉ៃ​មួយ​ដៃ ផ្ងារ​ក្រោយ​បោក​ក្បាល​…!​សុខចិត្ត​សុំ​ក្រុមការងារ​យើង​ជួយ​ផ្សាយ រឿង​បុរស​ម្នាក់​បើករថយន្ដ​រក​បុក​ហើយ គ្រាន់តែ​ជនរងគ្រោះ​សួរថា បើក​ប្រញាប់​ទៅណា ក៏​បុរស​ខាងលើ​ខឹង​ចុះ​ពីលើ​រថយន្ដ​មក​វាយ​បណ្ដាលអោយ​បែក​មាត់​រងរបួស​,….​។​

​បើតាម​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក Ben Vitu បាន​រៀបរាប់ថា​៖ “​សូម​បងប្អូន​នឹង សម​ត្ត​កិច្ច ជួយ​រក​យុត្តិធម៌​ឲ្យ​ប្អូនស្រី​ខ្ញុំ​ផង បុរស​ម្នាក់នេះ​បាន​ប្រើ​អំ​ហឹ​ង្សា​ដាក់​ប្អូន​ខ្ញុំ​ហើយ​ដេញ​ឲ្យ​ទៅប្ដឹង​ទៀត (​គាត់​ប្រហែលជា​អ្នកមាន​លុយ មានអំណាច​ទើប​គាត់​ធ្វើអំពើ​ឃោ​ឃៅ​បែបនេះ​ដាក់​អ្នកទន់ខ្សោយ​) លេខ​ឡាន​ជនដៃដល់ ភ្នំពេញ 2AR 3386 សូម​បញ្ចាក់​ថ្ងៃកើតហេតុ​នេះ​គឺ ថ្ងៃ​អង្ការ ទី​៩ ខែមេសា ឆ្នាំ​២០១៩”​។ ក្នុងនោះដែរ​មហាជន បាន​អំពាវនាវ​អោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​ជនដៃដល់​ដែល​បង្ក​ហឹ​ង្សា​រលើ​ស្ត្រី​ទន់ខ្សោយ​ផង ព្រោះ​ស្គាល់​ស្លាក​លេខ​រថយន្ត​ច្បាស់​ណាស់​។​

ជាមួយនឹង​ករណីនេះ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sophea Sin បាន​លើកឡើងថា​” តាមរយៈ​គណនេយ្យ​ហ្វេ​សបុ​កមួយ​ឈ្មោះថា Ben Vitu បាន​បង្ហោះ​វីដេអូ​មួយ​ស្តី សកម្មភាព​ហិង្សា​របស់​បុរស​វ័យ​ចំណាស់​ម្នាក់ មកលើ​ប្អូនស្រី​របស់ខ្លួន​ថា​” បុរស​ចំណាស់​ម្នាក់​បាន​បើកឡាន​មក​គា​ប្អូនស្រី​ខ្ញុំ​ហើយ​បាន​ប្រើ​អំពើ​ហឹ​ង្សា​រដាក់​ប្អូន​ខ្ញុំ​ទៀត បើ​លោក​បានឃើញ​ហើយ សូម​មាន​កាទទួលខុសត្រូវ​ផង ជន​ថោកទាប​អឺយ​កើត​មកជា​មនុ​ស្សមាន​ឡាន​ទំនើប កិត្តិយស មុខ​ម៉ាត់​ក្នុងសង្គម នឹង​គេ​ដែរ​ហេតុ​អី​មិនចេះ​ទទួលខុសត្រូវ​នៅ​ទង្វើ​របស់ខ្លួន​អីចឹង (​នេះ​ជា​លេខ​ឡាន​ជនបង្ក 2 AR 3386) ​សូម​បងប្អូន​នឹង សម​ត្ត​កិច្ច ជួយ​រក​យុទ្ធ​ត្តិ​ធម៌​ឲ្យ​ប្អូនស្រី​ខ្ញុំ​ផង បុរស់​ម្នាក់នេះ​បាន​ប្រើ​អំ​ហឹ​ង្សា​រដាក់​ប្អូន​ខ្ញុំ​ហើយ​ដេញ​ឲ្យ​ទៅប្ដឹង​ទៀត (​គាត់​ប្រហែលជា​អ្នកមាន​លុយ មានអំណាច​ទើប​គាត់​ធ្វើអំពើ​ឃោ​ឃៅ​បែបនេះ​ដាក់​អ្នកទន់ខ្សោយ​) លេខ​ឡាន​ជនដៃដល់ ភ្នំពេញ 2AR 3386 ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​បន្តិចបន្តួច​មួយ​នេះ ដោយ​រថយន្ត​បុរស​វ័យ​ចំណាស់​នោះបាន​បើក​មក​គៀរ ហើយ​បាន​ឈ្លោះប្រកែក​ប្រើ​ហិង្សា​ដោយ​វាយ​មួយ​ដៃ​ចំ​មុខ​ពេញ​ប្អូនស្រី​របស់គាត់ និង​ថែមទាំង​ឲ្យ​គាត់​ប្តឹង​ថែម​ទៀតផង ដោយ​ស្លាក​លេខ​ឡាន​ខាងលើ​គឺ​2AR 3386 គណនេយ្យ​ខាងលើ​ក៏បាន​ប្រកាស​សូម​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​យុត្តិធម៌​ឲ្យ​ប្អូនស្រី​ផងដែរ “៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×