Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្សារ​ទំនើប​នៅ​បាងកក សម្លាប់ ២​នាក់ និង​របួស​ជិត ២០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២​នាក់​បាន​ស្លាប់ បន្ទាប់ពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​អាគារ​ផ្សារ​ទំនើប​មួយ​ខ្នង​ក្នុង​ទីក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ភ្លើង​ចាប់ផ្តើម​ឆេះ​ចេញ​ពី​ជាន់​ទី ៨ ​នៃ​អាគារ នៅ​ម៉ោង​ជិត ៦​ល្ងាច ម៉ោង​នៅ​បាងកក​។​

​ក្នុង​ចំណោម​អ្នក​ស្លាប់ មាន​ម្នាក់​បាន​ធ្លាក់​ពីលើ​អាគារ​តែម្តង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សាក្សី​។​

​ក្នុង​ហេតុការណ៍​ដែល​មាន​រយៈពេល​ជាង ៣០​នាទី​នោះ ក៏​បណ្តាលឲ្យ​មនុស្ស​យ៉ាងតិ​ចណាស់​ចំនួន ១៧​នាក់​រងរបួស​ផងដែរ។​

​គេ​ពុំ​ទាន់​ដឹង​ច្បាស់​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​អគ្គិភ័យ​ឡើយ​។​

​អភិបាល​ក្រុង​បាងកក លោក Aswin Kwanmuang បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាលពី​យប់​ថ្ងៃ​កើតហេតុណ៍​ថា ការស៊ើបអង្កេត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕

 

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×