Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​សូត្រមន្ត​ចម្រើន​សិរី​សួស្តី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ​

spot_img

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី លោក ម៉ម សារិន ប្រធាន​ក្រុមប្រឹក្សា រាជ ធា​នី និង​លោកស្រី បាន​និមន្ដ​ព្រះសង្ឃ​៥៣​អង្គ សូត្រមន្ត​ចម្រើន សិរី​សួស្តី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣​និង​រម្លឹក​គុណ​ជូន​ដល់​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី​ជូន​ជាតិ មាតុភូមិ សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​ជូន​ដល់ មន្ដ្រីរាជការ នៅ​សាលា​រាជធានី និង​បណ្ដា​ខណ្ឌ ទាំង​១២ មន្ទីរ ទាំង​២៤ សង្កាត់​ទាំង​១០៥ នៅ​ថ្ងៃ​ព្រហស្បតិ៏​៧​កើត ខែ​ចេត្រ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​។​

ពិធី​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ តែងតែ​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ការចូល រួម​ពី​មន្ត្រីរាជការ​សាលា រាជធានី មន្ទីរ អង្គភាព​ជុំវិញ បានធ្វើការ​បន់ស្រន់ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ ជីដូន​ជីតា បុព្វការី​ជន និង បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន បាត់បង់ ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ព្រមទាំង​យុទ្ធជន យុទ្ធ​នារី ដ៏​អង់អាច ក្លាហាន​របស់​កម្ពុជា ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​សុំ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ ពី​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ដែល នឹងត្រូវ ឈាន​ចូល​មក​ដល់​នេះ​។​

​ក៏​បាន​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ទេវតា​ឆ្នាំ​ថ្មី និង វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ប្រទាន​ពរ​ជ័យ​សិរី​មង្គល បវរ​មហាប្រសើរ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី រាជការ​ក្នុង​រាជធានី​ភ្នំពេញ ទាំងមូល​សូម​មាន​សុខភាព​ល្អ ដើម្បី​បន្ត​អភិវឌ្ឍន៍​ឱ្យ កាន់តែ​ទទួល បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជ​រដ្ឋា​បាល​កម្ពុជា ក្រោម​ដំបូល​សន្តិភាព​តែមួយ​៕ ដោយ​៖ កូឡាប​

   

spot_img
×