Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជិត ១​ពាន់​លាន​នាក់​ចាប់ផ្តើម​ធ្វើ​ការបោះឆ្នោត​នៅ​ឥណ្ឌា​

spot_img

​ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​បាន​ចាប់ផ្តើម​ធ្វើការ​បោះឆ្នោត​ក្នុងដំណាក់កាល​ដំបូង ដើម្បី​ជ្រើ​រើស​សមាជិក​រដ្ឋសភា​។​

​ប្រជាជន​រាប់លាន​នាក់​ទូទាំង ២០​រដ្ឋ​ក្នុង​ប្រទេស​ឥណ្ឌា និង​តំបន់​ដែល​ត្រួតត្រា​ដោយ​ឥណ្ឌា​ផ្សេងៗ​ទៀត នឹង​ធ្វើ​ការបោះឆ្នោត​នៅក្នុង​មណ្ឌល​ចំនួន ៩១​។​

​ការបោះឆ្នោត​នោះ​មាន​ចំនួន ៧​ដំណាក់កាល ហើយ​នឹង​ធ្វើ​រហូតដល់​ថ្ងៃទី ១៩ ខែ​ឧសភា ចំណែក​ថ្ងៃ​រាប់​សន្លឹកឆ្នោត​វិញ​គឺ​នៅ​ថ្ងៃទី ២៣ ខែ​ឧសភា​ដដែល​។​

​វា​គឺជា​ការបោះឆ្នោត​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ដែល​មិន​ធ្លាប់​មាន ដោយសារ​មាន​ប្រជាជន​ចំនួន ៩០០​លាន​នាក់​ទូទាំង​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​នេះ​គឺជា​ការបោះឆ្នោត​ស្ទង់​មតិ​លើ​ប្រជាប្រិយភាព​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក្រោយ​ពេល​លោក​បាន​ដឹកនាំ​គណបក្ស Bharatiya Janata Party ឲ្យទទួល​បាន​ជ័យជម្នះ​ដ៏​លើសលុប​កាលពី​ឆ្នាំ ២០១៤៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×