Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ចុះ​បង្ក្រាប​ទីតាំង​ក្លិប ​”​ម៉ៃ​អា​មី​” ឃាត់ខ្លួន​ជា​ច្រើន​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក​ឧមត្តមសេនីយ៍ ស​ថេត ស្នងការ​នគរបាល​រាជធានី បាន​ចុះ​បង្ក្រាប​ទីតាំង​ក្លិប​កម្សាន្ត​មួយ​កន្លែង​យីហោ​ម៉ៃ​អា​មី ឃាត់ខ្លួន​ប្រុស​ស្រី​ជា​ច្រើន​នាក់ ដោយ​ពាក់ព័ន្ធ​ការជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១​ខែ​មេសា ឆ្នាំ​២០១៩​នេះ​។​

ទីតាំង​ខាងលើនេះ​កម្លាំង​អាជ្ញាធរ​បាន​ចុះ​ហាមឃាត់​ចំនួន​៣​ដង​មក​ហើយ ថែម​ទាំង​បិត​ទ​លែងឱ្យ​ដំណើរការ​ទៀតផង​។​តែ​មិន​បាន​ប៉ុន្មាន​ផង​ក៏​បើក​វិញ រហូតមក​ដល់​យប់​ឈានចូល​ថ្ងៃ​១១​ខែ​មេសា​នេះ​ទើប​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ចុះបង្ក្រាប​តែម្តង​។​

​ពាក់​ពន្ធ័​នឹង​ករណី​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ចូល​ទេ​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ជាច្រើន​ត្រូវបាន​បញ្ជូន​តាម​រថយន្ត​ទៅ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​៕​ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×