Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​ត្រជាក់​ខ្លាំង ធ្វើ​ឲ្យ​ដំរី​ចាស់​មួយ​ក្បាល​ងាប់​

spot_img

​ខេត្តមណ្ឌលគិរី ៖ ដំរី​មួយ​ក្បាល​ដែលមាន​ឈ្មោះថា មី​ឡុ​ត បាន​ធ្លាក់ខ្លួន​ឈឺ​ហើយ​ទទួលបាន​ការព្យាបាល ប៉ុន្តែ​ដោយសារតែ​អាយុ​កាន់​ចាស់ជរា រួមផ្សំ​នឹង​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ផង បានធ្វើ​ឲ្យ​ដំរី​ដែលមាន​អាយុ​៨៥​ឆ្នាំ​មួយ​ក្បាល​នេះ បាត់បង់​ជីវិត​នៅវេលា​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។

​នៅពេល​ដំរី​នេះ​ធ្លាក់ខ្លួន​ឈឺ​នេះ​រស់នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី គឺមាន​បុគ្គលិក អង្គការ ELIE ចំនួន ៧​នាក់ រួមមាន​សម្ភារៈ​សង្គ្រោះ ឱសថ សេរ៉ូម អេស្កាវ៉ាទ័រ បាន​ទៅដល់​កន្លែងកើតហេតុ ជួយ​ពិនិត្យ និង​ធ្វើ​ចលនា​ផ្តល់​ថ្នាំ ផ្ដល់​សេរ៉ូម និង​ផ្តល់​កំដៅ​យ៉ាងណា ក៏ដោយ ក៏​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត​មី​ឡុ​ត​បានឡើយ ។​

​លោក​ឃុន ឌី​យ៉ូន ប្រធាន​អង្គការ​សត្វ​ដំរី​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ដំរី​ឈ្មោះ​មី​ឡុ​ត​រស់នៅ​ស្រុក​អូររាំង​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ដោយសារ​អាយុកាល​និង​អាកាសធាតុ​ត្រជាក់​ខ្លាំង​។ ក្រុម​អ្នកជំនាញ​ចាប់ផ្តើម​ត្រួតពិនិត្យ ធ្វើ​ចលនា ផ្តល់​ថ្នាំ​ផ្ដល់​សេរ៉ូម​និង​ផ្តល់​កំដៅ​។ ក្រោយពី​ការជួយ​សង្គ្រោះ​ប្រមាណ​៥​ម៉ោង មិន​ទទួលបាន​លទ្ធផល​ឡើយ​។

​ម្ចាស់​ដំរី បាន​ឲ្យ​ដឹងថា មី​ឡុ​ត​បាន​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ថ្ងៃ​មកហើយ តែ​នៅ​ព្រឹក​ថ្ងៃទី​២១ សុខភាព​របស់​វា ហាក់​កាន់តែ​ទ្រុឌ​ទ្រម​ខ្លាំង រហូត​មិនអាច​ងើប​ដើរ​រកស៊ី​ចំណី​ដូច​រាល់ដង​បាន ហើយ​ក៏មាន​ក្រុមគ្រូពេទ្យ​មកជួយ​ព្យាបាល​ក្តី ក៏​មិន​អាចជួយ​សង្គ្រោះបាន ហើយ​វា​ក៏​ងាប់​តែម្តង តាម​អាយុ​ចាស់ជរា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×