Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាប់​ជនសង្ស័យ 2 នាក់ ដែល​ឆក់​កាបូប​បាន​លុយ​៣​ម៉ឺន​ដុល្លារ ពី​ស្ត្រីម្នាក់​

spot_img

​ភ្នំពេញ​ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ឆក់​កាបូប​លុយ​ពី​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ បានសម្រេច ហើ​យ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ល្បាត​ឃេ​ី​ញ​ដេញ​ចប់​បាន​ភ្លាមៗ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ ថ្ងៃទី​១០ ​ខែ​មេសា​ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ហស​ព័ន្ធ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឲ្យដឹងថា​ ​ជនសង្ស័យ ឈ្មោះ​លឹម លាង​ហេង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ និង​ឈ្មោះ​ជាង សី ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ស្នាក់​នៅ​ក្បែរ​សាលា​គោក​បញ្ជាន់ ភូមិ​ចោមចៅ​ទី​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទីលំនៅ​កំណើត​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្តាល ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ZENG CHUN ភេទ​ស្រី​អាយុ ៤២​ឆ្នាំ ជា​ជនជាតិ​ចិនដីគោក​។ មុន​ពេល​កើត​ហេតុ ជនរងគ្រោះ បាន​ចុះ​ពីលេី​សណ្ឋាគារ​ដេីរ​លេង​តាម​ផ្លូវ ស្រាប់តែ​ឃេ​ី​ញ​គេ​កំពុង​ធ្វេី​កម្មវិធី​ជប់លៀង ក៏​ទាញ​ទូរស័ព្ទ​ថត​លេង ភ្លាម​នោះ​ក៏​លេចមុខ​ជន​សង្សយ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ពណ៌​ខ្មៅ មិន​មាន​ស្លាក​លេខ​មក​ធ្វេី​សកម្មភាព​ឆក់​ការបូបយួ​ពីដៃ​ជនរងគ្រោះ បានសម្រេច​ហើយ​ព្យាយាម​ជិះ​គេចខ្លួន តែ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ល្បាត​ឃេ​ី​ញ​ក៏​ដេញចាប់​បាន​ភ្លាមៗ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រគល់ឲ្យ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣​ធ្វេី​ការសាកសួរ​បន្ត និង​បញ្ជូន​ទៅ​អធិការនគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែក​លុយ​របស់​ជន​រងគ្រោះ ដែល​ចោរ​ឆក់​នោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ជនរងគ្រោះ​វិញ​៕​ ដោយ​៖​កូឡាប

spot_img
×