Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ផ្តល់​អាទិភាព ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​

spot_img

​ភ្នំពេញ​ ៖ លោកអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata នៅ​ថ្ងៃ​ពុធ ៦​កើត ខែ​ចេត្រ ឆ្នាំច ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក Thomas Hundt បាន​ជម្រាបជូន​លោក ឧបនាយករដ្ឋមន្ត្រី អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន Smart Axiata ដែល​បាន​វិនិយោគ​ប្រមាណ​ជាង ១,៤ ពាន់​លាន ដុល្លារ​អាមេរិក ពី​ឆ្នាំ ២០០៨ ដល់ ២០១៨ ហើយ​ដែល​បាន​ផ្តល់​ការតភ្ជាប់​ឌីជីថល​រហូតដល់ ៩៨,៧%, មាន​អ្នកប្រើប្រាស់​ដល់ ៧,៥ លាន​នាក់​, គ្របដណ្តប់ ២៥ ខេត្ត​ក្រុង​, និង​ផ្តល់​ការងារ​ជាង ១០០០ នាក់ ។ លោក Thomas Hundt បាន​បញ្ជក់​ផង​ដែរ​ថា ក្រុមហ៊ុន​Smart Axiata នឹង​បន្ត​វិនិយោគ​បន្ថែម មិន​ត្រឹមតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ បន្តែ​ថែម​ទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត ក្នុង​វិស័យ​ឌីជីថល ដើម្បី​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។​

​លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​ផ្តល់​អាទិភាព​ផងដែរ ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល និង​បន្ត​គាំទ្រ​ដល់​ការបង្កើត​បរិស្ថាន​សម្រាប់​ការរីកលូតលាស់​វិស័យ​ឌីជីថល​។ លោក ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ និង​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន Smart Axiata បន្ត​វិនិយោគ និង ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​ការបង្កើត​ធុរកិច្ច​ថ្មីៗ ផ្អែក​លើ​បច្ចេកវិទ្យា (​ឬ Tech-Startup) ៕ ដោយ​៖​កូឡាប​

spot_img
×