Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្ចី​ម៉ូតូ​មិត្តភក្តិ ជិះ​ទៅ​ផ្ទះ បាត់អស់ ៤ ថ្ងៃ ក៏​ប្រទះឃើញ​សព​នៅ​ក្នុង​ប្រឡាយ​ទឹក​

spot_img

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា​ ​កាលពី​ថ្ងៃ​ទី ១០ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៦និង ៥១ នាទី​ល្ងាច កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្ទឹងវែង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ប្រឡាយទឹក រួម​ជាមួយនឹង​ម៉ូតូ ១ គ្រឿង នៅ​ចំណុច​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ។​

​តាមរយៈ​ការស្រាវជ្រាវ បានបញ្ជាក់​ថា ជនរងគ្រោះ​មានឈ្មោះ ផៃ សំណាង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទី​លំ​ភូមិ​បាង​កាយា​ក ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ២០១៩ ជនរងគ្រោះ​បាន​ខ្ចី​ម៉ូតូ​របស់​មិត្តភក្តិ​ឈ្មោះ ឯក លាង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ ១ ដងទង់ ថា​ជិះ​មក​បញ្ចុក​បាយ​ប្អូន នៅផ្ទះ ស្ថិក្នុង​ភូមិ​បាំង​កាយា​ក ឃុំ​ពាម​ក្រសោប ក្នុងស្ថានភាព​ស្រវឹងស្រា រួច​ក៏​បាត់​មិនឃើញ​មកវិញ លុះ​ដល់​ទៅ​សួរ​នៅផ្ទះ ក៏​មិន​ឃើញ​ដូចគ្នា ស្រាប់តែ​រំលង​បាន ៤ ថ្ងៃ ប្រទះ​ឃើញ​សព នៅ​ចំណុច​កើតហេតុ​ខាងលើ ។​

​ក្រោយ​ធ្វើ​កោសល្យវិច្ច័យ​រួច សព​បាន​ប្រគល់ជូន​សាច់ញ្ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ដោយ​៖​កូឡាប​

spot_img
×