Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុម័ត​លើ “​សេចក្តីព្រាង​របាយការណ៍ ស្តីពី វឌ្ឍនភាព នៃ​ការអនុវត្ត​គោលនយោបាយ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា ឆ្នាំ​២០១៥-២០២៥” ប៉ុន្តែ​ច្រានចោល​លើ “​សេចក្តីព្រៀង​កម្មវិធី សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ឱនភាព​ដី ឆ្នាំ​២០១៧-២០២៦”

spot_img

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ​លើ “​សេចក្តីព្រាង​របាយការណ៍ ស្តីពី វឌ្ឍនភាព នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥” នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​២២​ខែធ្នូ​នេះ​។ សម្តេច​អគ្គ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ច្រានចោល​លើ “​សេចក្តីព្រៀង​កម្មវិធី​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឱនភាព​ដី​ឆ្នាំ​២០១៧-២០២៦” បញ្ជូន​ត្រឡប់​ទៅកាន់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វិញ ដើម្បី​កែសម្រួល​ឡើងវិញ​ទាំង​ចំណងជើង និង​ខ្លឹមសារ នៃ​ច្បាប់​បានកំណត់​ឲ្យ​ទៅជា កម្មវិធី​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង និង​ការធ្លាក់ចុះ គុណភាព​ដី ជាដើម​។

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី “​ខ្ញុំ​ចង់​ប្រើ​ឲ្យ​អស់​សក្ដានុពលភាព ខួរក្បាល​របស់​កូន​ខ្មែរ ក្នុងការ​រៀបចំ​គោលនយោបាយ ឬ​កម្មវិធី​ជាតិ​នានា​”​។ នេះ​ជា​ពាក្យ​មាស​ប្រកបដោយ​ទស្សនវិស័យ ឯករាជ្យ អធិបតេយ្យភាព មោទនភាព​ជាតិខ្មែរ​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី “​សេចក្តីព្រាង​របាយការណ៍ ស្តីពី វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥”

​ខ្លឹមសារ​សង្ខេប​មាន​ដូចខាងក្រោម​៖ គោលនយោបាយ គឺ​ជាម​គ្គុ​ទ្ទេស​ក៏​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​នឹង​រួមចំណែក​ដល់​ការរក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការពង្រឹង​ភាព​ប្រកួតប្រជែង និង​ការលើកកម្ពស់​ផលិតភាព​។ ចក្ខុវិស័យ នៃ​គោលនយោបាយ​នេះ គឺ​ជំរុញ កែប្រែ និង​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈានទៅ​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០១៥ ដោយ​ខិតខំ​សម្រេច​គោលដៅ​បី​សំខាន់​៖ ១)​បង្កើន​ចំណែក​នៃ​វិស័យ​ឧស្សាហកម្ម ជាពិសេស​វិស័យ​កម្មន្តសាល ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ២) ជំរុញ​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ​ក្រៅពី​សម្លៀកបំពាក់ និង​ការនាំចេញ​កសិផល​កែច្នៃ និង​៣) គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ និង​គោលដៅ​ខាងលើនេះ ។​

​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​៣៖ ១) ការ​កៀរគរ និង​ទាក់ទាញ​វិនិយោគ​ផ្ទា​ល់ពី​បរទេស ២) ការអភិវឌ្ឍន៍ និង​ធ្វើ​ទំនើបកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម ៣) ការកែលម្អ​បរិស្ថាន​និយតកម្ម​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង និង​ការសម្របសម្រួល​គោលនយោបាយ​គាំទ្រ​។ គោលបំណង នៃ​របាយការណ៍​នេះ ដើម្បី​ធ្វើការ​បូកសរុប​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​ដកស្រង់​ចំណុច​ខ្វះចន្លោះ និង​បញ្ហា​ប្រឈម ព្រមទាំង​លើកឡើង​នូវ​វិធាន​ការបន្ត និង​វិធានការ​បន្ទាន់​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​កើតឡើង​ក្នុងពេល​អនុវត្ត ព្រមទាំង​ព​ន្លឿ​ន និង​សម្រួច​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥​។​

​ខ្លឹមសារ​សង្ខេប នៃ​របាយការណ៍​៖
១) ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​បានដាក់​ចេញ​នូវ​វិធានការ​គោលនយោបាយ និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន ព្រមទាំង​បានធ្វើ​សកម្មភាព​ជាក់ស្តែង ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរអោយកត់សម្គាល់ និង​កំពុង​ស្ថិតនៅលើ​ផ្លូវត្រូវ​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​ចម្បងៗ របស់​គោលនយោបាយ​អ​ភិ​វឌ្ឍន៍​ឧស្សាហ​កម្មនេះ​។​
២) ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលមាន​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម រៀបចំ​ផែនការ​សកម្មភាព​ការងារ និង​ថវិកា ការកំណត់​ការងារ​ដែល​ត្រូវធ្វើ​ចំពោះមុខ​ដែល​អាច​ទទួលបាន​នូវ​ផ្លែផ្កា​ឆាប់រហ័ស​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម (Low Hanging Fruits) ដូចជា​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម ការជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ការ​ជម្រុញ​ការបណ្ដុះបណ្តាល​ជំនាញ និង​ធនធានមនុស្ស និង​ការជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជិ​ស្ទីក​។​
៣) ក្រសួង ស្ថាប័ន​គន្លឹះ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ បាន​ដឹកនាំ សម្របសម្រួល និង​ឬ​អនុវត្ត​វិធានការ​គោលនយោបាយ និង​ផែនការ​សកម្មភាព ក្នុង​គោលបំណង​ឈានទៅ​សម្រេច​អោយបាន​គោលដៅ​ចម្បង​ទាំងបី​នៃ​គោលនយោបាយ​នេះ​។​

​គោលដៅ​ទី​១៖ ការកែប្រែ និង​ពង្រឹង​រចនាសម្ព័ន្ធ​ឧស្សាហកម្ម ក្នុង​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម​ក្នុង​ផ​.​ស​.​ស អោយបាន​៣០% នៅ​ឆ្នាំ​២០២៥ ក្នុងនោះ​វិស័យ​កម្មន្តសាល​ត្រូវ​កើន​ដល់​២០%​នៅ​ឆ្នាំ​២០២៥​។​

​គោលដៅ​ទី​២៖ ការបង្កើន និង​ពិពិធ​កម្ម​មុខទំនិញ​នាំចេញ ដោយ​បង្កើន​ការនាំចេញ​ទំនិញ​កម្មន្តសាល (​មិនមែនជា​វាយ​ន​ភណ្ឌ អោយបាន​១៥% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ទន្ទឹមនឹង​ការជំរុញ​ការនាំចេញ​ទំ​ន​
ិ​ញ​កែច្នៃ​កសិកម្ម​ឲ្យ​បាន​១២% នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ​២០២៥​។​

​គោលដៅ​ទី​៣៖ ការពង្រឹង​យន្តការ​គ្រប់គ្រង និង​ជម្រុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ដោយ​ជំរុញ​ការចុះបញ្ជី​ផ្លូវការ​នៃ​សហគ្រាស​ទាំងនោះ និង​លើកកម្ពស់​អភិបាលកិច្ច​សាជីវកម្ម​តាមរយៈ​ការកាន់កាប់​បញ្ជី​គណនេយ្យ និង​តារាង​តុល្យការ​។​

​វិធានការ​ទី​១៖ រៀបចំ និង​អនុវត្ត​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី សម្រាប់​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម រួមទាំង​ការពង្រឹង​ភាព​ទុកចិត្ត និង​ការពង្រឹង​វិសាលភាព​គ្របដណ្តប់​នៃ​ការផ្គត់ផ្គង់​អគ្គិសនី ការងារ​កសាង​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ត​ភ្ជាប់​រាជធានី​-​ខេត្ត ដែល​សម្រេចបាន​ការផ្គត់ផ្គង់​អគ្គិសនី​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ប្រមាណ​ជា​៥០%​ក្នុង​ឆ្នាំ​២០១៦ និង​គ្របដណ្តប់​១០០% ក្នុង​ឆ្នាំ​២០១៨​។​

​វិធានការ​ទី​២៖ រៀបចំ និង​អនុវត្ត​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ឡូ​ជិ​ស្ទីក ដោយ​ក្រុម​ជំនាញ​កូរ៉េ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​អន្តរជាតិ នៃ​ប្រទេស​កំពុង​សិក្សា អំពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ឡូ​ជិ​ស្ទីក និង​ការរៀបចំ​ផែនការមេ​មួយ​អំពី​ការអភិវឌ្ឍ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​។​

​វិធានការ​ទី​៣៖ ពង្រឹង និង​បន្ត​អភិវឌ្ឍ​យន្តការ​គ្រប់គ្រង​ទីផ្សារពលកម្ម និង​ការបណ្តុះបណ្តាល​ជំនាញ ការរៀបចំ និង​អនុវត្ត​ច្បាប់​ស្តីពី​សហជីព ការកំណត់​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច និង​សង្គម​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ព្រមទាំង​បាន​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ដោយ​សុខដុម​នីយកម្ម​។​

​វិធានការ​ទី​៤៖ អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ដែល​គ្រោង​អនុវត្តតាម​គោលការណ៍​តំបន់​រដ្ឋបាល​ពិសេស​។​

​ជារួម តាម​ការពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ នាពេល​កន្លងមក បានបង្ហាញ​ឲ្យ​ឃើញថា ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កំពុងស្ថិត​នៅក្នុង​ទិសដៅ​ត្រឹមត្រូវ និង​អាច​ឈានទៅ​សម្រេច​គោលដៅ​ដែល​បានកំណត់​នៅ​ឆ្នាំ​២០២៥​។ ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ របស់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ និង​ការប្រើប្រាស់​នូវ​ធនធាន​សរុប​មធ្យោបាយ​សរុប ក្រោម​ការសម្របសម្រួល​ដ៏​មាន​ប្រសិទ្ធភាព គឺជា​កត្តា​គន្លឹះ​នៃ​ការធានា​ជោគជ័យ​លើ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហ​កម្មនេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×