Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​បាន​ប្រើ​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់ ត្រូវ​អាវុធហត្ថ​ភ្នំពេញ​ឃាត់ខ្លួន យក​មក​សួរចម្លើយ​

spot_img

(​ភ្នំពេញ​) ៖ បុរស​ម្នាក់​ដែល ទះកំផ្លៀង​ស្ត្រី​ម្នាក់​ឱ្យ​ដួល​អុកគូទ​នៅ​នឹង​ថ្នល់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រហូត​រកឃើញ​អត្តសញ្ញាណ និង​បាន នាំយក​មក​សួរចម្លើយ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១១​មេសា​នេះ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​របស់​លោក បាន​ធ្វើ​ការកំណត់​អត្តសញ្ញាណ​រថយន្ត​របស់​ជន​បង្ក ដឹងថា​ជា​រថយន្ត​របស់​ក្រុមហ៊ុន​មួយ លោក​ក៏​បាន​ស្នើ​ទៅ​ក្រុមហ៊ុនឲ្យ​ចេញមុខទ​ទួលខុសត្រូវ​។​

​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ ដោយ​នាំ​យក​ជនសង្ស័យ ទៅ​ប្រគល់​ដល់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មាន​ឈ្មោះ ឡោ ប៊ុន​ភ័ក្ត្រ អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន កំពុង​ត្រូវបាន​កម្លាំង​ជំនាញ របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ បុរស​ម្នាក់​បាន​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុកគូទ​ទៅនឹង​ថ្នល់ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​។ ហេតុការណ៍​ហិង្សា​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×