Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ក្រើនរំលឹក​មន្ត្រី​ជាថ្មី​ម្តងទៀត​ឲ្យ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល​” ឲ្យ​មាន​ប្រសិទ្ធភាព​

spot_img

ភ្នំពេញ​៖ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២២​ខែធ្នូ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ក្រើនរំលឹក​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជូន​សាច់ប្រាក់​ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម សម្រាប់​ការអនុវត្ត​ការផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​កម្មការិនី មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ដែល​ឆ្លងទន្លេ ចាប់ពី​ម៉ោង​សូន្យ​ខែមករា​ឆ្នាំ​២០១៨​។

​សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ក្រុមការងារ​ដើម្បី​រៀបចំ​បង្កើត​ធនាគារ​មួយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​រួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ណែនាំ និង​ជំរុញ​ថ្នាក់ដឹកនាំ ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដាច់ខាត​បន្ត និង​ខិតខំ​អនុវត្ត​កម្មវិធី​កំណែទម្រង់ នៅ​ចុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ទិស​ស្លោក “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល​” ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​ថែមទៀត​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​បាន​បើក​កិច្ចប្រជុំ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​ចំនួន​៣ រួមមាន​៖១៖ សេចក្តីព្រៀង​កម្មវិធី​សកម្មភាព​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឱនភាព​ដី ឆ្នាំ​២០១៧-២០២៦​។​២៖ សេចក្តីព្រៀង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០១៥​។​៣៖ បញ្ហា​ផ្សេងៗ​៖ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេវាកម្ម ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច ទូលំទូលាយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​ជា​សេចក្តីប្រកាស​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ៖​

spot_img
×