Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FBI និង​នគរបាល​កម្ពុជា រួម​គ្នា​បញ្ហា​ឧក្រិដ្ឋកម្ម ប្រឆាំង​នឹង​កុមារ បទល្មើស​បច្ចេកវិជ្ជា ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ និង​ការចាប់ខ្លួន​ជន​រត់គេច​ពី​សំណាញ់​ច្បាប់​

spot_img

​ភ្នំពេញ ​៖ ស្ថាប័ន FBI និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បាន​ចុះ ហត្ថលេខា លើ អនុស្សរណៈ ស្តីពី កិច្ច សហប្រតិបត្តិការ ក្នុង ការ ពង្រឹង ប្រតិបត្តិការ ប្រឆាំង នឹង ឧក្រិដ្ឋកម្ម ឆ្លងដែន រវាង​លោក Christopher Wray នាយក ការិយាល័យ FBI និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាល ជាតិ កម្ពុជា និង នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក អន្តោប្រវេសន៍ នៃ​ក្រសួង មហាផ្ទៃ នៅ រដ្ឋធានី វ៉ាស៊ីនតោន កាលពី ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៩​។​

​បន្ទាប់​ពី​ចុះ​អនុស្សរណ​នេះ​ហើយ អ្នកនាំពាក្យ​ទីភ្នាក់ងារ ស៊ើបអង្កេត​សហព័ន្រ​បស់​សហរដ្ឋអាមេរិកធ (FBI) បានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញថា ស្ថាប័ន FBI មាន​មោទនភាព ដែល​មាន​ទំនាក់ទំនង​ដ៏​ប្រពៃ និង​យូរអង្វែង ជាមួយ​ដៃគូ​នគរបាល​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យស្ថាប័​ន FBI បានបញ្ជាក់​ថា ស្ថាប័ន FBI មាន​មោទនភាព ដែល​មាន​ទំនាក់ទំនង​ដ៏​ប្រពៃ និង​យូរអង្វែង ជាមួយ​ដៃគូ​នគរបាល​អនុវត្តន៍​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ FBI បានបញ្ជាក់​ថា អនុស្សរណៈ​ស្តីពី​ការយោគយល់​គ្នា​រវាង FBI នគរបាល​ជាតិ​កម្ពុជា និង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចងក្រង​បាន​នូវ​កិច្ចសហប្រតិបត្តិការ ដែល​មាន​ស្រាប់​របស់​យើង​លើ​បញ្ហា​ជាច្រើន ក្នុងនោះ​មាន​ឧក្រិដ្ឋកម្ម ប្រឆាំង​នឹង​កុមារ បទល្មើស​បច្ចេកវិជ្ជា ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ និង​ការចាប់ខ្លួន​ជន​រត់គេច​ពី​សំណាញ់​ច្បាប់ ហើយ​អនុស្សរណៈ​នេះ ក៏​ពង្រឹង​បន្ថែម ការប្តេជ្ញាចិត្ត​របស់ FBI ក្នុង​ការគាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការជួយ​គាំពារ​សិទ្ធិ របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ជួប​ប្រជុំ​ជាមួយ ទីភ្នាក់ងារ ស៊ើបអង្កេត អាមេរិក FBI និង ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​ឧត្តមសេនីយ៍ឯក ឆាយ គឹម​ឃឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ក្នុង​ការចុះ​អនុស្សរណៈ យោគយល់​គ្នា​នេះ គឺ​សហរដ្ឋអាមេរិក និង​ផ្តល់​សម្ភារ​មួយចំនួន ដែល​បម្រើ​ដល់​កិច្ចសហប្រតិបត្តិការ និង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​នគរបាល​កម្ពុជា​។​

​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​អគ្គស្នងការ​នគរបាល​ជាតិ និង​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ របស់​សហរដ្ឋអាមេរិក (FBI) គឺជា​លើក​ទី​១ ដោយ​កន្លងមក​នគរ​បាល​កម្ពុជា សហការ​ល្អ​ជាមួយ FBI ក្នុង​ការសហការ​គ្នា​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ ជាពិសេស​បទល្មើស​បច្ចេក​វិជ្ជា​។​

​តប​តាម​ការអញ្ជើញ​របស់​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ (FBI) របស់​សហរដ្ឋអាមេរិក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ (​ពី​ថ្ងៃ​ទី​៥-១០ ខែ​មេសា ឆ្នាំ​២០១៩) នៅ​សហរដ្ឋអាមេរិក ដើម្បី​ជួប​ប្រជុំ​ជាមួយ​ស្ថាប័ន FBI សហរដ្ឋអាមេរិក និង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​ដឹកនាំ​គណៈប្រតិភូ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ៕​ ដោយ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×