Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្ប​មុខមាត់ និង​កិត្តិយស​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា មិនមាន​វិធានការ​ប្រឆាំង​នឹង​ក្រុម ឬ​អង្គការ ដែល​ត្រៀមលក្ខណៈ​ស្វាគមន៍​ទណ្ឌិត សម រង្ស៊ី នៅ​ឯនាយសមុទ្រ​

spot_img

​ភ្នំពេញ​ ៖ បញ្ចៀស​ការយល់ច្រឡំ ចំពោះ​វិធានការ​ប្រឆាំង​នឹង​ក្រុម ឬ​អង្គការ ដែល​ត្រៀមលក្ខណៈ​ស្វាគមន៍​ទណ្ឌិត សម រង្ស៊ី នៅ​ឯនាយសមុទ្រ គឺ​សម្ត​ច​តេជោ ហ៊ុន សែន ដែល​មាន​គុណធម៌ និង​សីលធម៌​ខ្ពស់​នោះ គឺ​មិន​មាន​តម្លៃ​នៃ​ការចាំបាច់​ណាមួយ ក្នុង​កិច្ច​ចាត់វិធានការ​នោះ​ទេ ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិយស​ជាតិ​។​

​នៅ​ថ្ងៃ​ទី​១១​មេសា​នេះ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន ដោយ​បញ្ជាក់​ថា ដើម្បី​បញ្ចៀស​ការយល់ច្រឡំ ចំពោះ​វិធានការ​ប្រឆាំង​នឹង​ក្រុម ឬ​អង្គការ ដែល​ត្រៀមលក្ខណៈ​ស្វាគមន៍​ទណ្ឌិត សម រង្ស៊ី នៅ​ឯនាយ​សមុទ្រ​នោះ គឺ​រាជរដ្ឋាភិបាល​អាច​មាន​លទ្ធភាព​តាម​ផ្លូវច្បាប់ ក្នុង​កិច្ច​ចាត់​វិធានការ​ដោយ​ប្រការ​ណាមួយ​ជា​ចាំបាច់​។ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ទន់ភ្លន់ និង​ម៉ឺងម៉ាត់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លោក​មាន​គុណធម៌ និង​សីលធម៌​ខ្ពស់​នោះ ខ្ញុំ​ផ្ទាល់​យល់​ឃេ​ី​ញ​ថា គឺ​មិន​មាន​តម្លៃ​នៃ​ការចាំបាច់​ណាមួយ ក្នុង​កិច្ច​ចាត់វិធានការ​នោះ​ទេ គឺ នាំឱ្យ​មាន​អរិភាព ឬ​រូបភាព​ប្រទូសរ៉ាយ​រវាង​ខ្មែរ និង​ខ្មែរ នៅលើ​ទឹកដី​បរទេស ដែល​សម្តេច​តេជោ លោក​មិន​ចង់ឃេ​ី​ញ ករណី​នេះកើត​ឡេីង​នោះឡើយ ដែល​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ និង​កិត្តិយស​ជាតិ​។

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្ថែមថា «​រាជរដ្ឋាភិបាល​មាន​គោលការណ៍​យ៉ាង​មុតមាំ និង​ច្បាស់លាស់ ក្នុង​កិច្ច​ថែរក្សា​កិត្តិយស និង​មុខមាត់​របស់​កម្ពុជា​។​

​អាស្រ័យ​ហេតុ​ដូចនេះ សូម​សាធារណ​ជន និង​មិត្ត​សារព័ត៌មាន​ទាំងអស់ មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន​។​

​សូម​ចូលរួម​អបអរសាទរ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​»៕​ ដោយ ​៖​ កូឡាប​

spot_img
×