Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​កម្ពុជា​នៅក្រៅ​ប្រទេស អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​៣០​នាក់​

spot_img

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​ថ្លែងថា ស្ថានទូត​កម្ពុជា​នៅក្រៅ​ប្រទេស នា​ថ្មីៗ​នេះ បាន​អន្តរាគមន៍​ជួយ​ដល់​ស្ត្រី​ខ្មែរ​៣​នាក់ នៅ​ប្រទេស​ចិន និង​ពលករ​ខ្មែរ​២៧​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី​។

​នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​២២​ខែធ្នូ​នេះ បាន​បញ្ជាក់ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិនិវត្តន៍ របស់​ពលករ​-​ពល​ការិនី ខ្មែរ​ចំនួន​២៧​នាក់ ដែល​មកដល់​កម្ពុជា ក្នុង​ចន្លោះ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​។​

​ក្រសួងការបរទេស ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចិន ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​៣​នាក់ ដែល​ចាញ់បោក​មេខ្យល់​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​បានរៀបចំ​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​៨ និង​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×