Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ករណី​ផ្ទះ​មីនតោន របួសធ្ងន់​ម្នាក់ ពេល​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួ​ដី នៅ ស្រុក​រតនមណ្ឌល

spot_img

​បាត់ដំបង ៖ លោក​ហេង រតនា អគ្គ​នាយ​ស៊ីម៉ាក់ បានឲ្យដឹងថា ក្នុង​សង្គ្រាម​បង្កប់​គ្រាប់​មីនដេី​ម្បីស​ម្លាប់​ខ្មាំង​សត្រូវ​របស់ខ្លួន ក្រោយ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់ គ្រាប់មីន​ទាំងនោះ​ក្លាយ​ជា​សត្រូវ​ជា​មួយ​ប្រជាជន​ឯង​។​

​លោក បាន​បន្ថែមថា នៅ​ល្ងាច​វេលា​ម៉ោង​៣​និង​៥០​នាទី​ថ្ងៃ​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ មាន​ករណី​ផ្ទះ​មីនតោន ស្ថិតនៅ​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ជនរងគ្រោះ​ឈ្មោះ ម៉ុន យី ភេទ​ប្រុស អាយុ​21​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​អូរ​ត្រែង ឃុំ​អូរ​តា​វ៉ៅ ស្រុក​ប៉ៃលិន ខេត្ត​ប៉ៃលិន មុខរបរ​ស៊ីឈ្នួល​បើក​ត្រាក់ទ័រ មូលហេតុ​ជនរងគ្រោះ​បើក​ត្រាក់ទ័រ​ម៉ាក​ហ្វតព​ណ៍ ខៀវ​ស៊ីឈ្នួល​ភ្ជួ​ដី​អោយ​ឈ្មោះ​ថោង សារ៉ាត់ ភេទ​ប្រុស អាយុ​50​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ស្នាក់នៅ​ភូមិ​ប៊ួ​រុន បណ្តាល​អោយ​ជាន់​មីនតោន​ផ្ទុះ​របួស​ធ្ងន់​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×